ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កុមារីអាយុ៨ឆ្នាំលង់ទឹកប្រឡាយស្លាប់

43


កណ្ដាល៖មានករណីក្មេងស្រីម្នាក់លង់ទឹកប្រឡាយស្លាប់កាលពីរសៀលថ្ងៃទី ២៥ខែសីហាឆ្នាំ២០១៩នេះចំណុចភូមិអង្គរជ័យឃុំ
បន្ទាយដែក ស្រុកកៀនស្វាយ ខេត្ត កណ្តាល ។
ក្មេងស្រីលង់ទឹកស្លាប់ឈ្មោះ គឹម សូរិយា ភេទ ស្រី អាយុ ០៨
ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ មុខរបរសិស្ស ។
លោកអធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងថានៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ម្តាយជនរងគ្រោះបានបាត់កូនស្រីឈ្មោះ គឹម សូរិយា ហើយបានដើររកតាមផ្លូវ នឹងផ្ទះបងប្អូនតែរកពុំឃើញ រួចក៌បន្តរកតាមប្រឡាយវាលស្រែស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល បានចំងាយ
ពីភូមិប្រហែល២៥០ម៉ែត្រ ក៍ប្រទះឃើញក្រមានៅមាត់ប្រឡាយដោយមានការសង្ស័យ ម្តាយជនរងគ្រោះក៏ចុះទៅរាវ រួចប្រទះឃើញកូនស្រីរបស់ខ្លួនលង់ទឹកក
ក៏ស្រង់យកមកផ្ទះ រួចបានរាយការណ៍
មកប៉ុស្តិនគរបាលរដ្ឋបាលបន្ទាយដែក ។
ក្រោយទទួលបានពត៌មានកម្លាំងនគរបាលប៉ុស្តិ៏បន្ទាយដែក សហការជាមួយកំលាំងជំនាញពិនិត្យហេតុស្រុកកៀនស្វាយ ក្រុមប្រឹក្សាឃុំ មេភូមិពេទ្យឃុំចុះទៅ ពិនិត្យសាកសពនិងបានបញ្ជាក់ថា៖
កុមារីរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។
ក្រោយពិនិត្យចប់ ក៏បានប្រគល់សពកុមារីរងគ្រោះអោយទៅក្រុមគ្រួសារដើ ម្បីធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង