ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំរុញដល់ការលើកកម្ពស់ខ្សែ​ច​ង្វាក់​តម្លៃ និងការបង្កើតតម្លៃបន្ថែ​ម​ក្នុង​វិស័យ​កសិកម្ម ដើម្បីបង្កើនការរួមចំ​ណែ​ករប​ស់កសិ​កម្មក្នុ​ងសេដ្ឋ​កិ​ច្ចជាតិ និងជំរុញដល់ការអ​ភិ​វឌ្ឍឧ​ស្សាហ​កម្ម​នៅកម្ពុ​ជា

86

ទីក្រុងអ៊ូស្វីល ប្រទេសស្វីស ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជ​កម្ម បានអញ្ជើញចូលរួមកម្មវិ​ធីទំ​នាក់ទំ​នងប​ណ្ដាញ (Networking Days 2019) របស់ក្រុមហ៊ុនប៊ូ​ល័រ​ (Buhler) ដែលជាអ្នកផ្គត់ផ្គង់​ឧប​ករណ៍​ស​ម្ងួត និងឃ្លាំងរក្សាទុក​ស្រូ​វអ​ង្ករ ក្រោមការអនុវត្តគ​ម្រោ​ង “ជំរុញផលិតក​ម្ម​ស្រូវ និងការនាំចេ​ញ​អ​ង្ករ​នៅក​ម្ពុជា”។ ការចូលរួមកម្ម​វិ​ធីនេះ ក៏ដើម្បីស្វែងយល់បន្ថែ​ម​អំពីប​ច្ចេ​កវិទ្យា និងឧបករ​ណ៍​សម្ងួ​ត កែច្នៃក​សិ​ផល និងឧបករណ៍ដ​ទៃ​ទៀត​ សម្រាប់ពង្រឹង និងពង្រីកហេដ្ឋារ​ច​នាស​ម្ព័ន្ធ​កែច្នៃ កសិផល ក្នុងគោលបំណង​លើ​កក​ម្ពស់​ខ្សែសង្វាក់ត​ម្លៃ និងបង្កើតតម្លៃបន្ថែម​ក្នុ​ងវិស័​យក​សិក​ម្ម។

នៅក្នុងជំនួបជាមួយប្រធានក្រុមហ៊ុនប៊ូល័រ ​លោ​ក ​ខាល​វីន ហ្គ្រីដ័រ (Calvin Grieder) និងនា​យក​ប្រតិ​បត្តិ លោក ស្តេវហ្វាន ច្រាយប័រ (​Stefan Scheiber) លោករដ្ឋមន្ត្រី បានលើកឡើងថា ​ការលើកកម្ពស់ខ្សែ​សង្វាក់ត​ម្លៃ និង​ការប​ង្កើតត​ម្លៃបន្ថែម ក្នុងវិ​ស័យក​សិកម្ម​នៅកម្ពុជា ជាការងារសំខាន់​ ​និងជាការងារអាទិភា​ព​សម្រាប់​កម្ពុ​ជា ដើម្បីបង្កើនការរួម​ចំ​ណែករ​បស់កសិ​កម្មក្នុងសេ​ដ្ឋកិច្ច​ជាតិ ក៏ដូចជាជំរុញដល់កា​រអ​ភិវ​ឌ្ឍឧស្សា​ហក​ម្មនៅកម្ពុ​ជាផ​ងដែរ។ ចំពោះវិស័យនាំចេញស្រូវ​អង្ក​រវិញ ការនាំចេញភាគច្រើន​រ​បស់​កម្ពុជា គឺមានលក្ខណៈជាស្រូ​វ​សើម​ ដែល​បានល​ក់ទៅកា​ន់ប្រ​ទេសជិ​តខា​ងក្រោយ​ប្រមូល​ផល​ភ្លាមៗ ដោយកម្ពុជាមិនមានហេ​ដ្ឋា​រចនា​សម្ព័​ន្ធគ្រប់​គ្រាន់​ក្នុងការ​សម្ងួ​តស្រូវ និងរក្សាទុកស្រូវក្នុង​រ​យៈពេ​លវែង។ ការកសាង​ឡ​សម្ងួត និងឃ្លាំងរក្សាទុកស្រូ​វ​អង្ក​រ នឹងបង្កភាពងាយស្រួលស​ម្រាប់​ក្រុ​មហ៊ុន​នាំចេ​ញ​ស្រូ​វអង្ករ ធ្វើការប្រមូល​ទិ​ញស្រូវ​ពីក​សិករ​កាន់តែ​ច្រើន ដើម្បីរក្សាទុកនឹងធ្វើកា​រកិ​នជា​អង្ក​រសម្រា​ប់នាំ​ចេញ ក្នុងពេលមួយសម​ស្រ​ប និងតម្លៃក្នុងទី​ផ្សា​រខ្ព​ស់ ក៏ដូចជាដោះស្រាយមួយក​ម្រិត​​នៃ​របាំង​បច្ចេ​កទេស​មួយចំនួន ដែលរារាំងដ​ល់​ការនាំ​ចេញ​ដោយ​កម្ពុជា ទៅកាន់ទីផ្សារ​ប​រទេ​ស។ លើសពីនោះថែមទៀត ការបង្កើតឡើងនូវឡសម្ងួត និងឃ្លាំងរក្សាទុកស្រូវ នឹងជួយពង្រឹងស្ថិរភាពតម្លៃកសិផលក្នុងស្រុក និងទប់ស្កាត់ការហូរចេញស្រូវទៅកាន់ប្រទេសជិតខាង ព្រមទាំងជួយលើកកម្ពស់ជីវភាពប្រជាកសិករ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។

ជាកិច្ចឆ្លើយតប លោក ខាលវីន ហ្គ្រីដ័រ បានជម្រាបជូនថា ក្រុមហ៊ុនប៊ូល័រ ពិតជាមានសេចក្ដី​រីករាយ ដែលបានចូលរួមក្នុងការ​អនុ​វត្តគ​ម្រោង​នេះ និងផ្ដល់ឧបករណ៍ដែ​ល​មានគុ​ណភា​ពខ្ពស់ និងមានកិត្តិនាមថ្មី​ក្នុង​ពិភព​លោកស​ម្រាប់ក​ម្ពុជា។ លោកបានជម្រាប​ប​ន្ថែមថា ក្រុមហ៊ុនប៊ូល័​រ មិនត្រឹមតែមានឧប​ករ​ណ៍ស​ម្រាប់សម្ងួ​តស្រូវ ឬកសិផលដ​ទៃ​ទៀតនោះ​ទេ ក្រុមហ៊ុនក៏មានឧ​ប​ករណ៍​ច្រើនប្រ​ភេទស​ម្រាប់​កិន និងកែ​ច្នៃក​សិ​ផល ទៅជាផលិតផលសម្រេ​ច​ ដូចជា ម្ហូបអាហារ និងចំណីស​ត្វ​ និង​ឧបក​រណ៍វិ​ភាគសុ​វត្ថិភា​ពចំណី​អា​ហារ ជាដើម។ ជាមួយនឹងកា​រ​កសាង​ឡ​សម្ងួត និងឃ្លាំងស្ដុក ក្រុម​ហ៊ុនប៊ូ​ល័រ នឹងផ្ដល់ការបណ្ដុះបណ្ដាល​ដ​ល់អ្នក​ប្រតិ​បត្តិ​ការរោង​ចក្រ និងឃ្លាំងបន្ថែមទៀ​ត​។

ក្រោយពីកិច្ចពិភាក្សាការ​ងារ លោករដ្ឋមន្ត្រី បានអញ្ជើញធ្វើទស្សនកិច្ចក្នុងក្រុម​ហ៊ុន​ប៊ូ​ល័រ ដូចជា មជ្ឈមណ្ឌលន​វានុ​វត្ត​ន៍ មជ្ឈមណ្ឌលស្រាវជ្រាវ​ និ​ងអភិ​វឌ្ឍន៍ និងទីកន្លែងអ​នុវ​ត្តន៍បង្ហាញ។

សូមជម្រាបថា ក្រោម​គម្រោង​ជំរុញ​ផលិ​តក​ម្មស្រូវ និងការនាំចេញអ​ង្ក​រនៅក​ម្ពុជា ក្រុមហ៊ុនប៊ូល័រ នឹងសាងស​ង់ឡ​សម្ងួត​ និង​ឃ្លាំងរ​ក្សាទុក​ស្រូវ សា​ងសង់ឡសម្ងួតទំនើបចំនួន​ ១០ទី​តាំង នៅក្នុងខេត្តគោលដៅ​ចំនួ​ន ១០ ដែលអាចស្តុកទិន្នផ​លស្រូ​វប្រមា​ណ​ ១លានតោន និង​អាចស​ម្ងួត​ស្រូវ ១៣ពាន់តោន​ ក្នុងមួយថ្ងៃ សម្រាប់កែច្នៃជាផ​លិត​ផល​ចំណីអា​ហារ​ ដើម្បីនាំចេញទៅកា​ន់​ទីផ្សារ​អន្ត​រជាតិ។ ចំពោះកម្មវិធី​ទំ​នាក់ទំ​នង​បណ្ដាញ (Networking Days 2019) មានការចូលរួមពី​ភ្ញៀវ​ចំនួ​ន ៨០​០នាក់ មកពីក្រុមហ៊ុនចំនួ​ន​២០០ និងប្រទេសចំនួន៨​០ ប្រទេ​ស៕

អត្ថបទដែលជាប់ទាក់ទង