ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាតករប្រើកាំភ្លើងខ្លីបាញ់ បុរសម្នាក់ស្លាប់នៅជិតមណ្ឌលឱកាលខ្ញុំ ក្នុងខណ្ឌសែនសុខ

51

ភ្នំពេញ៖ ឃាតករបានប្រើប្រាស់កាំភ្លើងខ្លី បាញ់សម្លាប់បុរសម្នាក់ ពេលកំពុងជិះម៉ូតូតាមផ្លូវហាណូយ នៅជិតមណ្ឌលឱកាសខ្ញុំ នាម៉ោងជាង១១យប់ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ប្រាប់ថា ពិតជាមានករណីបាញ់សម្លាប់ បុរសម្នាក់ពិតប្រាកដមែន ហើយកម្លាំងនគរបាលខណ្ឌកំពុងស្ថិតនៅកន្លែងកើតហេតុ។

ជនរងគ្រោះខ្មាន់កាំភ្លើងបាញ់ត្រូវមួយគ្រាប់ ពោះធ្លាយពីម្ខាងទៅម្ខាងបានស្លាប់ក្បែរម៉ូតូរបស់ខ្លូន ។ ទោះយ៉ាងណា ជនរងគ្រោះ នៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ហើយសមត្ថកិច្ចក៏កំពុងស្រាវជ្រាវរកមូលហេតុពិតដែលឈានទៅដល់ការធ្វើឃាតឆៅៗបែបនេះ។ ប៉ុន្តែទោះយ៉ាងណា អ្នកចោមរោមមើលជាច្រើននាក់ បានដាក់ការសង្ស័យថា ប្រហែលជាកើតឡើង ដោយសាររឿងគំនុំអ្វីមួយ ឈានដល់ដំណាក់កាលចុងក្រោយ មិនអាចដោះស្រាយបាន ទើបឃាតករប្រើប្រាស់កាំភ្លើង បាញ់សម្លាប់ជនរងគ្រោះ ដើម្បីបញ្ចប់រឿង៕ 

អត្ថបទដែលជាប់ទាក់ទង