ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋសភាទទួលយក សេចក្តីព្រាងច្បាប់ ចំនួនពីរ ដែលស្នើឡើង ដោយរាជរដ្ឋាភិបាល មកពិនិត្យសិក្សា

318

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ទំាងពីរ ដែលរដ្ឋសភា ទទួលយកមកពិនិត្យសិក្សានេះ មាន សេចក្តីព្រាង​ច្បាប់​​ស្តីពី ការអនុម័ត យល់ព្រមលើការធានា ទូទាត់​របស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើការធានាទូទាត់​របស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ខេមបូឌា អ៊ិនធើរណេស្យូណល អ៊ិនវេស្ត​មែន ឌីវើឡុបមែន គ្រុប។

សម្ដេចអគ្គមហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា នៅព្រឹកថ្ងៃ​អង្គារ​ ​ទី១២ ខែមិថុនា ឆ្នាំ២០១៨។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចប្រគល់សេចក្តីព្រាងច្បាប់ ទំាងពីរខាងលើនេះ ​ជូនដល់គណៈ​​កម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃ​រដ្ឋសភា ពិនិត្យសិក្សា ដោយសហការជាមួយ​គណៈកម្មការសាធារណការ ដឹកជញ្ជូន ​ទូរគមនាគមន៍​ប្រៃសណីយ៍​ ឧស្សាហកម្ម ​រ៉ែ ថាមពល​ ពាណិជ្ជកម្ម​ រៀបចំ​ដែនដី នគរូបនីយកម្ម​ និងសំណង់ នៃរដ្ឋសភា ហើយធ្វើរបាយការណ៍​ជូន ​គណៈ​កម្មា​ធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវិញ៕

 

អត្ថបទដែលជាប់ទាក់ទង