ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡានស៊េរីទំនើប១គ្រឿង ព្រលះរបាំងថ្មចែកទ្រូវផ្លូវខ្ទេចមួយ កំណាត់ខាងមុខ

37


ភ្នំពេញ៖បុរសម្នាក់គាត់បើកឡានស៊េរីទំនើបមួយគ្រឿងលឿនដូចហោះរួចជ្រុលចង្កូតទៅបុកចំរបាំងថ្មចែកទ្រូងផ្លូវខូចខ្ទេចឡានមួយកំណាត់មុខមើលមិនយល់ដូចឃើញនៅក្នុងរូបភាពនេះស្រាប់។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅលើកំណាត់មហាវិថីម៉ៅសេទុងត្រង់ភ្លើងស្តុបទួលទំពូងក្នុងមូលដ្ឋានសង្កាត់ទួលទំពូងទី២ខណ្ឌចំការមនរាជធានីភ្នំពេញកាលពីម៉ោងជិត១រំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ខែសីហាឆ្នាំ២០១៩នេះ។
ក្រោយកើតហេតុខាងលើនេះគេឃើញតៃកុងឡានគាត់ចុះពីឡានគាត់ឡើងជិះម៉ូតូកង់បីទៅពេទ្យបាត់ដោយបន្សល់ទុកឡាននៅកន្លែងកើតហេតុនេះតែម្ដង។
អ្នកដែលឃើញហេតុការនេះពួកគាត់និយាយថានាមុនពេលកើតហេតុខាងលើនេះគេឃើញបុរសម្នាក់គាត់បើកឡានខាងលើនេះនៅលើកំណាត់មហាវិថីម៉ៅសេទុងក្នុងទិសដៅពីលិចមកខាងកើតដោយមានល្បឿនលឿនដូចហោះគួបផ្សំពេលវេលាកណ្ដាលអាធ្រាត្រនោះផ្លូវវារាងស្ងប់ស្ងាត់ហើយមិនដឹងជាជួបនូវឧបស័ក្ដអ្វីនោះទេស្រាប់តែតៃកុងឡានបើកជ្រុលចង្កូតព្រលះចំក្បាលថ្មចែកទ្រូងផ្លូវខាងលើនេះចំពេញទំហឹងបណ្ដាលរងការខូចខាតខ្ទេចដោយមើលមិនយល់ដូចឃើញនូវក្នុងរូបភាពស្រាប់។ហើយនៅក្នុងហេតុការនោះគេនិយាយថាពេលឡានបើកបុកចំក្បាលថ្មចែកទ្រូងផ្លូវនេះគឺឡានបានខ្ទាតថយក្រោយវិញដូចនៅក្នុងរឿងថតកុនអ៊ីចឹងតែមិនបង្កដល់អ្នកដំណើរតាមផ្លូវជាមួយគ្នានោះទេព្រោះអីពេលយប់កណ្ដាលអាធ្រាត្រដូចនេះមិនសូវមានអ្នកធ្វើដំណើរមមាញឹកដូចពេលថ្ងៃនោះទេ។
ក្រោយកើតហេតុក្រុមសមត្ថកិច្ចប៉ូលិសចុះដល់កន្លែងកើតហេតុរួចយកឡានោះទៅទុកនៅកន្លែងសមត្ថកិច្ចផងដែរ៕

អត្ថបទដែលជាប់ទាក់ទង