ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី៣កញ្ញាការអប់រំច្បាប់ចរាចរផ្លូវគោក ដោយមិនផាកពិន័យត្រូវបានបញ្ចប់ហើយមន្ត្រីរដ្ឋបាលរាជធានីនិងប្រជាពលរដ្ឋបើមិនពាក់ពួកសុវត្ថិភាពគឺមិនអោយចូលសាលាក្រុងទេ

64

ភ្នំពេញ៖ចាប់ពីថ្ងៃទី៣កញ្ញា២០១៩នេះតទៅការអប់រំច្បាប់ចរាចរផ្លូវគោកដោយមិនផាកពិន័យពោលគឺអោយទិញមួកសវត្ថិភាពមកពាក់នៅហ្នឹងកន្លែងនោះត្រូវបានបញ្ចប់ហើយមន្ត្រីរដ្ឋបាលរាជធានីនិងប្រជាពលរដ្ឋដែលមកបំពេញការងារនិងទទួលសេវាផ្សេងៗគឺមិនអោយចូលសាលាក្រុងទេបើមិនបានពាក់ពួកសុវត្ថិភាពអោយបានត្រឹមត្រូវនោះ។

   នេះជាវិធានការថ្មីមួយទៀតដែលបានលើកឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញកាលពីថ្ងៃទី៣០សីហា២០១៩នៅសាលារាជធានីភ្នំពេញក្រោមវត្តមានលោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកស្នងការនរគរបាលរាជធានីភ្នំពេញលោកមេបញ្ជាការកងរាជអាវុធហត្ថរាជធានីនិងមានការចូលរួមពីអភិបាលខណ្ឌទាំង១៤មន្ត្រីជំនាញនិងមន្ទីរក្រោយឱវាទមួយចំនួនទៀត។

     លោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថាពេលនេះដល់ពេលត្រូវចាប់អនុវត្តច្បាប់ចរាចរផ្លូវគោកហើយនៅពេលវិធានការអប់រំនិងផ្សព្វផ្សាយត្រូវបានបញ្ចប់ជាពិសេសក្រោយទុករយះពេលមួយខែចុងក្រោយនេះ។ពេលនេះការឹតបន្តឹងការអនុវត្តច្បាប់និងការផាកពិន័យស្ថិតនៅជួរមុខឯការអប់រំនៅជួរក្រោយវិញ។ចំណែកមន្ត្រីរដ្ឋបាលរាជធានីនិងប្រជាពលរដ្ឋដែលត្រូវមកបំពេញការងារនិងទទួលសេវាផ្សេងៗគឺមិនអោយចូលសាលាក្រុងទេបើមិនបានពាក់ពួកសុវត្ថិភាពអោយបានត្រឹមត្រូវនោះ។

   លោកអភិបាលបានណែនាំដល់មន្ត្រីក្រោមឧិវាទរាជធានីភ្នំពេញទៅចូលរួមក្នុងកម្មវិធីណាមួយត្រូវលើកយកកម្មវិធីផ្សព្វផ្សាយអប់រំពីច្បាប់ចរាចរណ៏ផ្លូវគោក, បញ្ហាគ្រឿងញៀន,និងបញ្ហាជួញដូរមនុស្សប្រាប់ទៅប្រជាពលរដ្ឋឲ្យបានគ្រប់វេទិការទាំងអស់។

  លោកបន្តថាសម្តេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំដល់អាជ្ញាធររាជធានី.ខេត្តទាំង២៥អោយអនុវត្តឲ្យបានម៉ឺនម៉ាត់លើការបង្ក្រាបគ្រឿងញៀន,និងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៏ផ្លូវគោកនៅពេលដែលឧិសានុវាទនៃការអប់រំនឹងត្រូវបញ្ចប់ត្រឹមថ្ងៃទី៣កញ្ញាខាងមុខនេះហើយចូលដល់វិធានការអនុវត្តច្បាប់ម្តងឬអាចឈានទៅដល់តុលាការទៀត។

   លោកឧត្តមសេនីយ៏សថេតស្នងការនគរបាលរាជធានីភ្នំពេញបានលើកឡើងថារយះពេល១ខែចុងក្រោយនេះគ្រោះថ្នាក់ចរាចរនៅរាជធានីភ្នំពេញមានការថយចុះ១១ករណីបើប្រៀបធៀបនឹងខែមុន។តែមនុស្សស្លាប់កើនឡើង។ភាគច្រើនគ្រោះថ្នាក់នៅពេលយប់នឹងអត់ពាក់មួកសុវត្ថិភាព។ជនរងគ្រោះភាគច្រើនអាយុក្រោម៣០ឆ្នាំជាសរសរទ្រូងប្រទេសជាតិ។

   លោកស្នងការបន្តថាពាក់ពន្ធ័គ្រឿងញៀនយើងឃើញថាតាមក្លឹបកំសាន្តនានាហាក់ដូចជាបានប្រសើរក្រោយពីយើងបំបែកសំបុកធំៗប៉ុន្មានករណីកន្លងមក។តែគ្រឿងញៀននេះវាបានបែកខ្ញែកទៅតាមតំបន់តូចៗដូចជាតាមផ្ទះជួល,ផ្ទះសំណាក់កន្លែងកំសាន្តផ្សេងៗ។តែយ៉ាងណាពេលនេះយើងកំពុងបន្តស្រាវជ្រាវរកភស្តុតាងដើម្បីបង្ក្រាប។យើងបំបែកទីតាំងគ្រឿងញៀនបានគឺបានជួយដល់រឿងសន្តិសុខច្រើនណាស់។តែទោះបីយ៉ាងណាសុំឲ្យមានកិច្ចសហការជិតស្និតពីអាជ្ញាធរខណ្ឌទាំង១៤ដើម្បីឈានទៅទប់ស្កាត់ឲ្យបានខ្លាំងក្លាគឺយើងត្រូវទៅតាមរំខានដល់កន្លែងលាក់ខ្លួនរបស់ជនសង្ស័យ៕

 

អត្ថបទដែលជាប់ទាក់ទង