ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលស្រុកអង្គស្នួល ឃាត់ជនសង្ស័យ ០៦នាក់ជក់ថ្នាំញៀន ក្នុងបន្ទប់ទឹករោងចក្រក្នុងបរិវេណតំបន់ឧស្សាហកម្ម ឈុន ហុង

38

កណ្តាល៖ ករណីចាត់ចែងឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នគរបាលស្រុកអង្គស្នួល ឃាត់ជនសង្ស័យ ០៦នាក់ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង១៣ និង៣០នាទី នៅចំណុចក្នុងបន្ទប់ទឹក (បង្គន់) ក្រុមហ៊ុន ខេម អេ ភី អាយ (កាត់ដេរសម្លៀកបំពាក់ ពេទ្យ) នៅក្នុងបរិវេណតំបន់ឧស្សាហកម្ម ឈុន ហុង ស្ថិតនៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ត កណ្តាល ។

ជនសង្ស័យ ០៦នាក់ ដែលត្រូវឃាត់ខ្លួន រួមមាន៖
១-ឈ្មោះ វ៉េង រាជ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីន នៅភូមិព្រៃតារូង ឃុំ ភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (ចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)។
២-ឈ្មោះ តាក់ ផេន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករផ្នែកអ៊ុត នៅភូមិត្រពាំងកេះ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន) ។
៣-ឈ្មោះ គីម គារ ហៅជា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករវេចខ្ចប់ នៅភូមិថល់ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (ប្រើប្រាស់) ។
៤-ឈ្មោះ ឡេង ផាត់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករបត់ខោអាវ នៅភូមិ ត្រពាំងខ្យា ឃុំស្វាយអំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (ប្រើប្រាស់)។
៥-ឈ្មោះ ប៊ិ ពិសី ភេទប្រុស អាយយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករផ្នែកបត់ខោអាវ នៅភូមិ ពន្លឺខែ ឃុំពេជ្រមុន្នី ស្រុកគងពីសី ខេត្តកំពង់ស្ពឺ (ប្រើប្រាស់) ។
៦-ឈ្មោះ ជន់ ចិត្ត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករបត់ខោអាវ នៅភូមិសួស្តី ឃុំ ពាំងល្វា ស្រុកឧដុង្គខេត្ត កំពង់ស្ពឺ (ប្រើប្រាស់)។
វត្ថុតាងដកហូត៖ ១-ឧបករណ៍ប្រើប្រាស់ថ្នាំញៀន ២-ទូរសព្ទ័ដៃ ០៣គ្រឿង (ម៉ាកOPPO ០១គ្រឿងពណ៌ក្រហម ម៉ាកSAMSUNG ០១គ្រឿងពណ៌ស និង ម៉ាកអិនចុចពិល ពណ៌ក្រហម)។

សភាពនៃរឿងហេតុ គឺនៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន បានទទួល ព័ត៌មានពីកម្លាំងមហាជនល្អថាមានមុខសញ្ញា កំពុងប្រើប្រាស់ថ្នាំញៀននៅចំណុចក្នុងបន្ទប់ទឹក(បង្គន់)។ ភ្លាមនោះកម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងជំនាញនគរបាលផ្នែកប្រឆាំងគ្រឿងញៀន បានចុះទៅដល់ កន្លែងកើតហេតុ ឃើញមុខសញ្ញា០៤នាក់និងឧបករណ៍ប្រើប្រាស់ថ្នាំញៀននៅក្នុងបន្ទប់ទឹក ឃើញដូច្នេះ កម្លាំងសមត្ថកិច្ចយើងក៏បានឃាត់ខ្លួនសួរនាំ។ តាមចម្លើយសារភាពរបស់ជនសង្សយ័ឈ្មោះ វ៉េង រាជ បាន ឆ្លើយថាថ្នាំញៀនដែលពួកខ្លួនប្រើប្រាស់នេះឈ្មោះ តាក់ ផេន ជាអ្នកឲ្យលុយចំនួន២០០០០រៀល ដើម្បីទៅទិញ តែមិនគ្រប់តម្លៃ ខ្លួន(វ៉េងរាជ)ក៏បានថែមចំនួន៥០០០រៀលទៀតបង្រ្គប់ រួចហើយបានតេទូរសព្ទ័ទៅទិញថ្នាំញៀន ពីឈ្មោះ ពឿន គារ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិដូង ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលមានទូរសព្ទ័ ០៨៦៥០៣៣៦៧ ។ ក្រោយពីទាក់ទងទិញថ្នាំហើយម៉ោងប្រហែល១១ថ្ងៃ ឈ្មោះ ពឿន គារ បានតេទូរសព្ទ័ មកខ្លួន(វ៉ងរាជ)ឲ្យចេញមកយកថ្នាំញៀននៅតាមរបងរោងចក្រ ពេលបានថ្នាំញៀនហើយខ្លួនបានបបួល ឈ្មោះ តាក់ ផេន និងឈ្មោះ លីម គារ ហៅជា នាំគ្នាចូលទៅជក់ថ្នាំញឿននៅក្នុងបន្ទប់ទឹក(បង្គន់) ពេល ដែលកម្មករចេញក្រៅអគារទៅហូបបាយ ។ ពេលជក់បានម្នាក់ពីរហឺត ខ្លួន(វ៉េងរាជ)និងឈ្មោះ លីម គារ ហៅជា ក៏បានចេញមុន ចំណែកឈ្មោះ តាក់ ផេន មិនទាន់ចេញពីបន្ទប់ទឹកទេ ហើយក៏បានទូរសព្ទ័ហៅ ឈ្មោះ ឡេង ផាត់ ,ឈ្មោះ ប៊ិ ពិសី និងឈ្មោះ ជន់ ចិត្ត ដែលជាអ្នកចូលលុយទិញថ្នាំញៀនដែរនោះ ឲ្យចូល មកជក់ថ្នាំញៀនជាមួយ ។ ពេលឈ្មោះទាំង៣នាក់ចូលទៅដល់ក្នុងបន្ទប់ទឹក ក៏បានចាប់ផ្តើមជក់រួចហើយ ឈ្មោះ តាក់ ផេន បានចេញពីបន្ទប់ទឹកមុន ស្រាប់តែឃើញសន្តិសុខរោងចក្រមកដល់ បន្ទាប់មកសមត្ថកិច្ច នគរបាលក៏បានមកដល់ដែរ ហើយឃាត់ខ្លួនពួកខ្លួនតែម្តង។
ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង