ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជា ប៊ុនហេង៖ការបរាជ័យ គឺជាមេរៀនរបស់យើង

70

ភ្នំពេញ៖លោកឩត្តមសេនីយ៍ឯកជា ប៊ុនហេងអនុប្រធានទី១សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបាន
ប្រកាសទទួលស្គាល់ថាការបរាជ័យយើងត្រូវតែហ៊ានទទួលស្គាល់ហើយត្រូវចាត់ទុកថានេះជាមេរៀនរបស់យើង។
កីឡាសូហ្វតិន្នីសកម្ពុជាលេងមិនបានជោគជ័យនៅក្នុងព្រឹត្តិការណ៍ចំនួន២កាលបីចុងខែសីហាកន្លង
មកនោះគឺព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតិន្នីសជើងឯកយុវជនអាស៊ី(Asian Junior Soft Tennis Championship)
និងព្រឹត្តិការណ៍ប្រកួតសូហ្វតិន្នីសជើងឯកសាកលវិទ្យាល័យអាស៊ី(Asian University Solt Tennis Championship)
ដែលព្រឹត្តិការណ៍ទាំ២នេះធ្វើនៅប្រទេសហ្វីលីពីន ។
លោកនិយាយថាចាញ់គឺចាញ់ឈ្នះគឺឈ្នះ។តែលោកចាត់ទុកថានេះជាមេរៀនសម្រាប់យើងបំពេញនូវអ្វីដែលមានការខ្វះខាត ។សូហ្វតិន្នីសកម្ពុជាគឺជាប្រភេទកីឡាដែលមានសក្ដានុពលដោយធ្លាប់ប្រជែងបានមេដាយ
កម្រិតពិភពលោក កម្រិតអាស៊ី និងក្នុងតំបន់ ។
កីលាករកម្ពុជាលេងល្អតែនៅខ្វះបទពិសោធន៍ក្នុងការលេងជាលក្ខណៈអន្តរជាតិ ។អ្នកខ្លះនៅថ្មីពុំ
ធ្លាប់ចេញទៅប្រកួតនៅក្រៅប្រទេសអញ្ចឹងហើយទើបការចេញទៅប្រកួតជាលើកដំបូងរបស់គេធ្វើឲ្យគេភ័យ
រហូតលេងដោយខ្វះការទទួលខុសត្រូវ ។
លោកបញ្ជាក់ថាយើងមិនអាចអោបក្រសោបតែកីឡាករកីឡាការិនីចាស់ៗដោយមិនគិតពីក្មេងៗដែលជាថ្នាលបន្តវេននោះឡើយ ។អ្វីៗត្រូវតែមានការចាប់ផ្ដើមទោះបីការចាប់ផ្ដើមនោះមានលទ្ធផលយ៉ាងណាក៏ដោយ
បើមិនឆ្លងកាត់កាំទី១ទេយើងក៏មិនអាចឆ្លងទៅកាំទី២ ទី៣ ទី៤បានដែរ ។
លោកពន្យល់ថាជាអ្នកដឹកនាំកីឡាត្រូវតែហ៊ានទទួលស្គាល់ពាក្យចាញ់តែមិនមែនចាញ់គ្រប់ពេលគ្រប់
វេលានោះទេ។គ្រប់ការប្រកួតគឺមានចាញ់មានឈ្នះតែបើគ្រប់ពេល គ្រប់ឩិកាស គ្រប់ការប្រកួតយើងចាញ់
តែរហូតនោះនោះគឺមកយើងត្រូវឆ្លុះកញ្ចក់មើលខ្លួនយើងមុនគេ ។សម្រាប់កីឡាសូហ្វតិន្នីសរាល់ការចេញទៅប្រ
កួតគឺដណ្ដើមបានមេដាយច្រើនជាងអត់ ។
ប្រមុខរងកីឡាសូហ្វតិន្នីសរូបនេះបញ្ជាក់ថាគោលដៅធំរបស់លោកគឺកីឡាស៊ីហ្គេមនាចុងឆ្នាំនេះ
ដែលលោកត្រូវតែមានមហិច្ឆតាររកមេដាយនោះ ។លោកមានជំនឿចិត្តចំពោះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី
៣០ដែលធ្វើនៅប្រទេសហ្វីលីពីន ។
លោកអះអាងថាទោះបីនេះជាលើកទី១ដែលសូហ្វតិន្នីសបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមក៏
ពិតមែនតែសូហ្វតិន្នីសនឹងចេញទៅទាំងក្ដីសង្ឃឹម ៕

អត្ថបទដែលជាប់ទាក់ទង