ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញបើកវគ្គបណ្ដុះបណ្ដាល វិជ្ជាសង្គ្រោះបឋមមូលដ្ឋាន ២ថ្ងៃដល់មន្រ្តីភូមិ សង្កាត់

111

ភ្នំពេញ ៖ កាលពីថ្ងៃទី​ ១២​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៩​នេះ​​ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ បានបេីកវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋាន​ ក្នុងរយៈពេល២ថ្ងៃ​ ជូនដល់មន្ដ្រីសង្កាត់ ប្រធាន អនុប្រធានភូមិ សមាជិកភូមិ ប្រជាការពារសរុបចំនួន៣៨នាក់ មកពីតាមបណ្តាសង្កាត់ចំនួន១២ ក្នុងខណ្ឌឬស្សីកែវ​ ខណ្ឌជ្រោយចង្វារ​ និងខណ្ឌទួលគោក​ ។
ពិធីនេះដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា​កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និង ជានាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ ។ លោកជិន ប៊ុនធឿននាយកប្រត្តិបត្តិសាខាកាកបាទកម្ពុជារាជធានីភ្នំពេញបានអោយដឹងថាវគ្គបណ្តុះបណ្តាលនេះក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ និងអង្គការទស្សនៈពិភពលោក (World Vision Organization) ក្នុងគម្រោងគ្រប់គ្រងគ្រោះមហន្ដរាយ​ ។
មានប្រសាសន៍នាឱកាសនោះ​ ក្នុងនាមឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក​នាយកប្រតិបត្តិសាខា កាកបាទក្រហមកម្ពជារាជធានីភ្នំពេញបានពាំនាំនូវសេចក្តីផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់សិក្ខាកាមទាំងអស់ប្រកបដោយសេចក្តីនឹករលឹក​ ព្រមទាំងបានគូសបញ្ជាក់ពីគោលបំណងនៃការបេីកវគ្គបណ្តុះបណ្តាលនេះគឺ​ ​ដេីម្បីផ្ដល់ចំណេះដឹង និងបង្កើនសមត្ថភាពដល់ក្រុមការងារនៅថ្នាក់មូលដ្ឋានរួមមានមន្ដ្រីសង្កាត់ ប្រធាន អនុប្រធានភូមិ សមាជិកភូមិ ប្រជាការពារ ឲ្យមានលទ្ធភាពជួយជាលក្ខណៈបឋមទៅស្ថានភាពគ្រោះថ្នាក់គ្រាអាសន្ន ឬគ្រោះធម្មជាតិនៅក្នុងសហគមន៍ដែលខ្លួនកំពុងរស់នៅ​ ៕

អត្ថបទដែលជាប់ទាក់ទង