ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទះឃើញសាកសពជនបរទេសម្នាក់ ត្រូវឃាតករកាត់ដាច់មួយកំណាត់ខ្លួន

47

ខេត្តព្រះសីហនុ៖ ប្រភពពីសមត្ថកិច្ច និងតាមការផ្សាយក្នុងហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អោយដឹងថា ថ្ងៃទី1 ខែតុលា ឆ្នាំ2019 វេលា ម៉ោង9 និង30នាទីព្រឹក គេប្រទះឃើញសាកសពជនបរទេសម្នាក់ មិនទាន់ស្គាល់សញ្ជាតិនិងអត្តសញ្ញាណ គ្រាន់តែដឹងថា ជាជនជាតិនៅអាស៊ី នៅចំណុចភូមិអូរត្រេះ(ក្នុងដីឡូត៍មួយកន្លែង) ស្ថិតនៅក្រុម06 ភូមិ06 សង្កាត់04 ខេត្ត-ក្រុង ព្រះសីហនុ ។
សាកសពនេះស្លាប់ដោយសារ អំពើឃាតកម្ម ដាច់ខ្លួនជាពីរ ឃើញតែមួយកំណាត់ខ្លួនខាងលើ ដាច់បាត់រកមិនទាន់ឃើញមួយកំណាត់ខ្លួនខាងក្រោម។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចវេចខ្ចប់ ដឹកយកមករក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំការស្រាវជ្រាវរកមូលហេតុ រកអត្តសញ្ញាណ និងខាងជំនាញការិយាល័យបច្ចេកទេស វិទ្យាសាស្រ្តពិនិត្យធ្វើកោសល្យវិច័យ​ ៕

 

អត្ថបទដែលជាប់ទាក់ទង