ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ ក្រោយប្រដាល់គុនខ្មែរមួយថ្ងៃ

81

ភ្នំពេញ៖សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ប្រកាសជូនដំណឹង ដល់សមាគមកីឡាប្រដាល់សកល ក្រសួង មន្ទីររាជធានី-ខេត្តទាំងអស់ពីការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ ចាប់ពិពេលនេះទៅហើយ ។

តាមការគ្រោងទុកការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ដល់ថ្ងៃទី១១ខែតុលាឆ្នាំ២០១៩គឺទាំងពេលចាប់ផ្ដើមការប្រកួតនិងពេលបញ្ចប់ការប្រកួតក្រោយការប្រកួត ជើងឯកគុនខ្មែរមួយថ្ងៃ ។ការប្រកួតនឹងធ្វើនៅ  សាលហ្វឹកហាត់កីឡាប្រដាល់ក្នុងពហុកីឡដ្ឋានជាតិតែម្ដង ។

សម្រាប់ការប្រកួតឆ្នាំនេះសហព័ន្ធបានដាក់ជា២វិញ្ញាសាតាមប្រភេទទម្ងន់រួមមាន វិញ្ញាសាបុរសមានប្រភេទទម្ងន់៤៩ គីឡូក្រាម ៥២ គីឡូក្រាម ៥៦ គីឡូក្រាម, ៦០ គីឡូក្រាម, ៦៤ គីឡូក្រាម, ៦៩ គីឡូគ្រាម, ៧៥ គីឡូ ក្រាម និង ប្រភេទទម្ងន់៨១ គីឡូក្រាម ។

ចំពោះ វិញ្ញាសានារីវិញមានប្រភេទទម្ងន់ ៥១ គីឡូក្រាម, ៥៤ គីឡូក្រាម, ៥៧ គីឡូក្រាមនិងប្រភេទទម្ងន់ ៦០ គីឡូក្រាម  ។

ការដាក់ពាក្យចូលរួមប្រកួតនឹងបញ្ចប់នៅថ្ងៃទី០៥ខែតុលាឆ្នាំ២០១៩ វេលាម៉ោង៥ល្ងាចនៅទីស្នាក់ការ សហព័ន្ធកីឡាប្រដាល់ ស្ថិតនៅក្នុងពហុកីឡដ្ឋានជាតិ ។

តាមការបញ្ជាក់របស់សហព័ន្ធនោះថាមធ្យោបាយធ្វើដំណើររបស់ប្រតិភូគ្រូបង្វឹក និងកីឡាករចូលរួមការប្រកួតទាំងទៅ-មក ជាបន្ទុករបស់ក្រសួងអប់រំយុវជន និង កីឡា និរួមទាំងការហូបចុក  ស្នាក់នៅរបស់កីឡាករក្នុងអម្លុងពេលប្រកួតជាបន្ទុករបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ប្រតិភូដឹកនាំ គ្រូបង្វឹក អនុវត្តថវិកាបេសកកម្មរបស់សាម៉ីក្រសួង និងរាជធានី-ខេត្ត៕

 

អត្ថបទដែលជាប់ទាក់ទង