ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនក្បត់ជាតិ សម រង្ស៊ី កំពុងដើរដល់បន្ទាត់ក្រហម

44

ភ្នំពេញ៖នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងថា រាជរដ្ឋាភិបាលបានបញ្ជូនដីកាចាប់ខ្លួ​ន​ ទណ្ឌិត សម រង្ស៊ី ដល់បណ្ដាប្រទេសអាស៊ានគ្រប់អស់ហើយ ពីព្រោះជនក្បត់ជាតិ សម រង្ស៊ី កំពុងដើរដល់បន្ទាត់ក្រហមមានលក្ខណៈផ្នែក​ច្បាប់ និងផ្នែកនយោបាយ ហើយត្រូវតុលាការចោទប្រកាន់ ‘​’ប​ទល្មើសឧបឃាត” ជាបទល្មើសឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ហើយកំ​ណត់ថា​ក្បត់ជា​តិ គៀងគ​រកម្លាំងបង្កើតកម្លាំងឧទ្ទាមខុសច្បា​ប់ ដើម្បីធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានផ្សព្វផ្សាយព័ត៌មានថា នៅរសៀលថ្ងៃពុធ ទី២ ខែតុលា ឆ្នាំ២០១៩ លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិ​ន្ទ បានអនុញ្ញាតឱ្យសេនានុព័ន្ធយោធាថៃចាស់ និ​ងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុ​ជា ចូលជួបជម្រាបលា និងសម្តែងការគួរសម នៅបន្ទប់សវនាការ អគ្គបញ្ជាការដ្ឋាន។

នៅក្នុងឱកាសនោះដែរ លោក នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានបញ្ជាក់អំពីសភាពការណ៍ខ្លះៗមួយចំនួន ជុំវិញជនក្បត់ជាតិ សម រង្ស៊ី ដែលកំពុងដើរដល់បន្ទាត់ក្រហមមានលក្ខណៈផ្នែក​ច្បាប់ និងផ្នែកនយោបាយ។ សម រង្ស៊ី ត្រូវតុលាការចោទប្រកាន់ ‘​’ប​ទល្មើសឧបឃាត” ជាបទល្មើសឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ហើយកំ​ណត់ថា​ក្បត់ជា​តិ គៀងគ​រកម្លាំងបង្កើតកម្លាំងឧទ្ទាមខុសច្បា​ប់ ដើម្បីធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ​និងប្រមា​ថមើ​លងាយព្រះមហាក្សត្រ ទាមទារឱ្យព្រះមហាក្សត្រដាក់រាជ្យ ​ចង់​ប្ដូររបបដឹកនាំដែលខុសពីរដ្ឋធ​ម្ម​នុញ្ញបា​នកំណ​ត់។ ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលបានបញ្ជូនដីកាចាប់ខ្លួ​ន​ ទណ្ឌិត សម រង្ស៊ី ដល់បណ្ដាប្រទេសអាស៊ានគ្រប់អស់ហើយ។​

លោក អគ្គមេបញ្ជាការ បានថ្លែងអំណរគុណចំពោះកងទ័ព ក៏ដូចជា រ​ដ្ឋាភិបាលព្រះរាជាណាចក្រ​ថៃ ដែលតែងតែមានកិច្ចសហប្រតិបត្តិការល្អ​ ទាំងក្នុងការផ្លាស់ប្ដូរគណៈប្រ​តិ​ភូ និងព័ត៌មានផ្សេងៗ ដើ​ម្បីប​ង្ក្រាបឧ​ក្រិដ្ឋកម្មឆ្លងដែន និងភេរវកម្ម ជាងនេះទៅទៀត នាពេលកន្លងមក ភាគីមិត្ត​ថៃ មា​នការយកចិត្តទុ​កដាក់ ក្នុងការជួយបណ្ដុះបណ្ដាលធនធានម​នុ​ស្ស នៃកងយោធពលខេមរភូមិន្ទផងដែ​រ។ ជាមួយគ្នានោះ លោក វង្ស​ ពិសេន បានសំណូមពរឱ្យរដ្ឋាភិបាល ក៏ដូចជា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ បន្តជួយបណ្ដុះបណ្ដាល ធនធានមនុស្សរបស់កងយោធពល​ខេមរ​ភូមិន្ទបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង