ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តរតនគិរី និងខេត្តយ៉ាឡាយ បន្តសហប្រតិបត្តិការរុករកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីក្នុងសម័យសង្គ្រាម

52


រតនគិរី៖ គណៈកម្មការជំនាញខេត្តរតនគិរីនៃព្រះរាជាណាចក្រកម្ពុជា និង គណកម្មការជំនាញ ខេត្តយ៉ាឡាយនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបប្រជុំគ្នាស្តីពីសហប្រតិបត្តិ ការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីនៅក្នុងសម័យសង្គ្រាមនៅ កម្ពុជាសម្រាប់រដូវប្រាំងឆ្នាំ ២០១៩-២០២០)។ កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅព្រឹក ថ្ងៃទី០៣ ខែ តុលា ឆ្នាំ ២០១៩ នៅសាលប្រជុំសាលាខេត្តរតនគិរី ក្រោមអធិបតីភាពឯកឧត្តម គិត ទ្រី អភិ បាលរងខេត្ត និង ជាប្រធានគណកម្មការជំនាញខេត្តរតនគិរី និង លោកជំទាវ ហួញ នឺធូហា អនុប្រធានគណកម្មាធិការប្រជាជនខេត្តយ៉ាឡាយ ប្រទេសវៀតណាម ។

កិច្ចប្រជុំខាងលើនេះភាគីទាំង២ បានធ្វើការពិភាក្សា និងឯកភាពអំពីកិច្ចសហប្រតិបត្តិ ការរុករកអដ្ឋិធាតុ និងធ្វើមាតុភូមិនិវត្តន៍សម្រាប់រដូវប្រាំង ឆ្នាំ២០១៩-២០២០ ដោយពេល វេលានៃការរុករកគិតចាប់ពី ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៩ ដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២០ ដោយមានក្រុមរុករកចំនួនមួយក្រុម មានចំនួន ២៣ នាក់ ហើយទីតាំងឈរជើង របស់ក្រុម K52 នៅចំណុចវរៈសេនាតូចលេខ១អនុតំបន់សឹករងខេត្ត ក្នុង ឃុំតាអង ស្រុកកូនមុំ ។ ហើយភូមិសាស្រ្តនៃការរុករក អដ្ឋិធាតុគឺនៅ ស្រុកអូរយ៉ាដាវ បរកែវ លំផាត់ កូនមុំ និង ក្រុងបានលុង ។

គួរបញ្ចាក់ថា យោងតាមខ្លឹមសារនៃកិច្ចព្រមព្រៀម និងកិច្ចប្រជុំលើក ទី១៥ រវាងរដ្ឋាភិ បាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា នៅទីក្រុងហូជីមីញ កាលពី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០១៧ ស្តីពីការបន្តរុករក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និង ជំនួយការវៀតណាមដែលបានពលីជីវិតក្នុង សម័យសង្គ្រាមនៅកម្ពុជា។ ដែលក្នុងរយៈពេល ១៩ឆ្នាំ គឺពីឆ្នាំ២០០០ ដល់ ឆ្នាំ២០១៩ គណកម្មការជំនាញខេត្តទាំង២ ( រតនគិរី-យ៉ាឡាយ ) បានរួម សហការគ្នាយ៉ាង សកម្មក្នុងការរុករក គាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ខេត្តយ៉ាឡាយ នៅក្នុង ភូមិសាស្រ្ត ខេត្តរតនគិរី បានចំនួន ៥២០ អដ្ឋិធាតុរួចមកហើយ ៕

អត្ថបទដែលជាប់ទាក់ទង