ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីបាននិងកំពុងធ្វើឡើងនៅសាលប៊ែលធីខណ្ឌបឹងកេងកង

226

ភ្នំពេញ៖វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីបាននិងធ្វើឡើងនៅសាលប៊ែលធីខណ្ឌបឹងកេងកងនាព្រឹកថ្ងៃទី០៣តុលា២០១៩នេះដើម្បីស្តាប់ពីការលើកឡើងជាសំណើរនិងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋយកមកដោះស្រាយអោយទាន់ពេលនិងមានតម្លាភាព។

  វេទិកានេះបានធ្វើឡើងក្រោមវត្តមានលោកប៉ាសុជាតិវង្សប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ  លោកកើតឆែអភិបាលរងរាជធានីភ្នំពេញតំណាងអោយលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញនិងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាមន្ត្រីចំណុះអោយរដ្ឋបាលរាជធានីព្រមទាំងប្រជាពលរដ្ឋរាប់រយនាក់។

  លោកប៉ាសុជាតិវង្សបានមានប្រសាសន៍លើកឡើងថាការប្រារព្ធឡើងនូវវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣នាពេលនេះគឺជាការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌនិងអនុក្រឹត្យលេខ២១៥អនក្រ.បកចុះថ្ងៃទី១៤ខែធ្នូឆ្នាំ២០០៩របស់រាជរដ្ឋាភិបាលកម្ពុជាដែលតម្រូវឲ្យក្រុមប្រឹក្សារាជធានីភ្នំពេញត្រូវរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅតាមខណ្ឌនានាក្នុងអំឡុងត្រីមាសទី៤នៃឆ្នាំនីមួយៗនិងក្រុមប្រឹក្សាខណ្ឌត្រូវរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅតាមសង្កាត់នានាក្នុងអំឡុងខែមិថុនារៀងរាល់ឆ្នាំ

  លោកបន្តថាវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនេះនឹងផ្តល់ជូនដល់ប្រជាពលរដ្ឋក្នុងការចូលរួមក្នុងដំណើរការអភិបាលកិច្ចល្អនិងជាឧបករណ៍មួយសម្រាប់លើកកំពស់គណនេយ្យភាពតម្លាភាពក្នុងដំណើរការពិនិត្យមើលលើការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងគោលបំណងដើម្បីធានាថារាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យដោះស្រាយនិងឆ្លើយតបគ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋានត្រូវបានរួមបញ្ចូលបរិយាប័ននៅក្នុងដំណើរការនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ម្យ៉ាងទៀតក្រុមប្រឹក្សារាជធានីភ្នំពេញមានគោលបំណងជំរុញនូវប្បធម៌នៃការពិភាក្សានិងលើកកំពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ

 

អត្ថបទដែលជាប់ទាក់ទង