ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកមេប៉ុស្ដិ៍ប៉ូលិសចាក់អង្រែក្រោម​ នាំមន្រ្តីចុះធ្វើសណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថានក្នុងមូលដ្ឋាន

53

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី២ខែតុលាឆ្នាំ២០១៩នេះ លោកវុឌ្ឍ ផូសារវន័្តមេប៉ុស្ថិ៍ប៉ូលិសសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញបានដឹកនាំ មន្ត្រីក្រោមឱវាទ ចុះពិនិត្យសណ្តាប់ធ្នាប់ ពិសេសបញ្ហាអនាម័យបរិស្ថាន នៅតាមបណ្ដោយផ្លូវជាតិលេខ២ក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែក្រោម និងតាមបណ្ដាផ្លូវបេតុងនានា ដោយប្រម៉ែប្រមូលសំរាម បានជាច្រើនរទេះ ខណៈពេលបុណ្យភ្ជុំបិណ្ឌទើបកន្លងទៅថ្មីៗនេះ ហើយក្នុងនោះ លោក មេប៉ុស្ដិ៍ប៉ូលិសសង្កាត់ចាក់អង្រែក្រោម ក៏បានសំណូមពរដោយសូមប្រជាពលរដ្ឋវេចខ្ចប់ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ (ពិសេសសំរាមសើម ងាយរលួយ) និងសូមរក្សាទុកសំរាមស្ងួតមួយរយៈសិន (ដោយសារទើបពិធីបុណ្យភ្ជុំបិណ្ឌ) ហើយសូមអធ្យាស្រ័យ ផងដែរ ចំពោះការប្រមូលសំរាមយឺតយ៉ាវដោយសារអ្នកប្រម៉ែប្រមូលសំរាម ឈប់សម្រាក់ការងារកាលពីបុណ្យភ្ជុំបិណ្ឌកន្លងមកនេះ តែមិនថ្វីនោះទេក្នុងនាម កម្លាំងសមត្ថកិច្ចប៉ូលិសប៉ុស្ដិ៍ចាក់អង្រែក្រោម ដោយមិនមើលរំងលឡើយ ពោលគឺដៃម្ខាងរក្សាការពារសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាជន និងដៃម្ខាងទៀតចូលរួមធ្វើការងារសង្គម តួយ៉ាងដូចជានៅពេលនេះ ដឹកនាំកម្លាំងសមត្ថកិច្ចប៉ូលិសប៉ុស្ដិ៍ ចុះធ្វើការងារសង្គមដោយប្រម៉ែប្រមូលសំរាម តាមដងផ្លូវនានា ដើម្បីអោយមានអនាម័យបរិស្ថានក្នុងមូលដ្ឋានបានល្អប្រសើរ មានផាសុខភាពផងដែរ ហើយការងារនេះគឺបន្តចុះធ្វើបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង