ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅសង្កាត់ច្បារអំពៅទី២ យកថវិកាសមាគមមនុស្សចាស់ ជូនក្រុមគ្រួសារសព

50

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៣ខែតុលាឆ្នាំ២០១៩នេះលោក យុិន វុធ ចៅសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានដឹកនាំក្រុមការងារចុះសាកសួទុកនិងនាំយកនូវថវិកា លោកជំទាវ ឡោក ខេង ចំនួន១០០.០០០រៀល ដែលជាថវិកាសមាគម មនុស្សចាស់ចំនួន៥០០.០០០រៀលជូន ដល់គ្រួសារសពលោកយាយ ទូច ងាំ អាយុ៨៧ឆ្នាំ បានទទួលមរណភាពដោយរោគាពាធ ស្ថិតនៅភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
គួបញ្ជាក់ផងដែរថា ជានិច្ចកាលលោកយុិន វុធ ចៅសង្កាត់ច្បារអំពៅទី២ និងសហការីតែងតែចុះសាកសួសុខទុក្ខ និងអំណោយមនុស្សធម៌ទៅចែកជូនដល់ដៃបងប្អូន ប្រជាជនដែលមានជីវភាពទីទ័លក្ រក្នុងមូលដ្ឋានជាហូរហែរ ដោយមិនទុកអោយពួកគាត់រស់នៅក្នុងភាពឯកកោឡើយ ទោះបីអំណោយទាំងអស់នោះ មានបរិមាណមិនសូវច្រើនក្ដី គឺបានតិចប្រសើរជាងអត់សម្រាប់ ដោះស្រាយជីភាពបានមួយគ្រាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង