ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌចំការមន ជួបសំណេះសំណាល សិស្សប្រឡងបាក់ឌុបជាប់និទ្ទេសA១៨រូប

69

 

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៩នេះរដ្ឋបាលខណ្ឌចំការមន បានរៀបចំពិធីជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់និទ្ទេស A ចំនួន ១៨ រូប ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញនៅសាលាខណ្ឌចំការមននាតំបន់កោះពេជ្រ។

     ពិធីនេះដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ហើយក្នុងនោះដោយបានឧបត្ថម្ភនៅកុំព្យូទ័រយួរដៃ (ម៉ាក់ ASUS) ដល់សិស្សក្នុងម្នាក់ៗចំនួន ០១ គ្រឿង សរុប ១៨ គ្រឿង ។

   លោកអភិបាលខណ្ឌចំការមនថេង សុថុលបានអោយដឹងថានៅក្នុងខណ្ឌចំការមន សិស្សនិទ្ទេស A ចំនួន ១៨ រូបក្នុងនោះមកពីវិទ្យាល័យទួលទំពូង ១០រូប , វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវ ០៣រូប. និងសាលាប៊ែលធី ចំនួន០២រូប, វិទ្យាល័យបឹងត្របែក ០១រូប និងសាលាផារ៉ាហ្គន ០២រូប ។

ហើយនៅក្នុងខណ្ឌចំការមន មានវិទ្យាល័យសាធារណៈចំនួន៣ គឺវិទ្យាល័យ បឹងត្របែក វិទ្យាល័យ ទួលទំពូង និងវិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ រួមទាំងវិទ្យាល័យឯកជន ចំនួន ០៧ ទៀត គឺ វិទ្យាល័យជារ៉ាហ្គនអន្តរជាតិ វិទ្យាល័យសុវណ្ណភូមិវិទ្យាល័យវេសស្ទឡាញន៍ វិទ្យាល័យអន្តរជាតិអាស៊ាន វិទ្យាល័យប៊ែលធីអន្តរជាតិទី២ វិទ្យាល័យហ្វូតព្រីន និងវិទ្យាល័យ ប៊ែលធីអន្តជាតិទី៤ ។

ចំនួនសិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួនសរុប ១២៨៤ នាក់ ស្រី៦៨១ នាក់ ។ 

     លោកអភិបាលខណ្ឌចំការមនអោយដឹងទៀតថាជាលទ្ធផលនៃការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា ២០១៨-២០១៩ ក្នុងខណ្ឌចំការមន មានសិស្សប្រឡងជាប់ចំនួន ៨២២នាក់ , ស្រី ៣៩៧ នាក់ ស្មើ64.02%) ។ក្នុងនោះលោកអភិបាលខណ្ឌចំការមនថេង សុថុលសូមចូលរួមអបអរសាទរចំពោះក្មួយៗ សិស្សានុសិស្សដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ និង សិស្សប្រឡងជាប់ដែលទទួលបាននិទ្ទេសAចំនួន១៨រូបសម្រាប់ឆ្នាំសិក្សា២០១៩នេះក្នុងមូលដ្ឋានខណ្ឌចំការមនរាជធានីភ្នំពេញ។ លោកអភិបាលខណ្ឌចំការមនបានលើកឡើងដោយសង្កត់ធ្ងន់ថានេះគឺជាមោទនៈភាពនិងជាមុខមាត់សម្រាប់អាជ្ញាធរខណ្ឌចំការមនផងដែរ និងអាណាព្យាបាលសិស្សព្រមទាំងមុខមាត់ក្មួយៗខ្លួនឯងផងដែរ។ ដូចនេះក្មួយៗត្រូវបន្តខិតខំការសិក្សារៀនសូត្របន្តទៀត នៅតាមមហាវិទ្យាល័យគឺដើម្បីអនាគតក្មួយៗផងដែរ៕

អត្ថបទដែលជាប់ទាក់ទង