ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាក្រៀ​មមិនទាន់អស់​ អាស្រស់មកដល់ល្មម មហាសកម្មរឿងគ្រឿងញៀន

102

កំពង់ស្ពឺ​ ÷ មុខសញ្ញាជួញដូរនិងប្រេីប្រាស់នូវសារធាតុញៀនខុសច្បាប់មានដីកាបង្គាប់ឲ្យចាប់ខ្លួនគេចខ្លួនរួចរហូតប៉ុន្ដែគេចមិនរួចពីដីកាបង្គាប់ឲ្យចាប់ខ្លួននិងឃុំខ្លួនថ្ងៃសុក្រ​ ​ទី០៤ខែតុលាឆ្នាំ២០១៩វេលាម៉ោង១០:១០នាទីកម្លាំងជំនាញរបស់អធិកាដ្ឋាននគរបាលស្រុកគងពិសីបានអនុវត្តន៍តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៣១ចុះថ្ងៃទីខែឧសភាឆ្នាំ២០១៨របស់លោកជូលឹមហ៊ាងចៅ​​ក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺប៉ុន្ដែមុសញ្ញានេះគេចខ្លួនរហូតលុះមានដីកាបង្គាប់ឲ្យចាប់និងឃុំខ្លួនលេខ២០៤ចុះថ្ងៃទី២៤ខែសីហាឆ្នាំ២០១៨របស់លោកហង់សុីថាចៅក្រមជំនុំជម្រះពាក់ព័ន្ធពីទជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តិនៅចំណុចភូមិព្រៃកែសឃុំព្រៃវិហាបានចាប់ខ្លួនឈ្មោះសួងហេង(ហេង) ភេទប្រុសអាយុ៣៨ឆ្នាំរស់នៅភូមិដំណាក់ពង្រឃុំព្រៃវិហារស្រុកគងពិសី

ជាក់ស្ដែងពេលសមត្ថកិច្ចបង្រ្កាបរកឃើញនិងដកហូតបានម្សៅក្រាមពណ៌សថ្លាចំនួន៣២កញ្ចប់ច្រកថង់ជាស្រេចបន្ថែមទៀត​,​ទូរស័ព្ទដៃគ្រឿនិងឧបករណ៍ប្រើប្រាស់សំរាប់វេចខ្ចប់មួយចំនួន។

បច្ចុប្បន្នមុខសញ្ញាខាងលេីកំពុងសាកសួរ​ ​និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាខេត្តកំពង់ស្ពឺដេីម្បីចាត់ការតាមនីតិវិធីច្បាប់

អត្ថបទដែលជាប់ទាក់ទង