ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសផ្ទេ​រភា​រកិច្ច តែងតាំ​ងមុ​ខតំ​ណែង និង​បំពាក់​ឋាន​ន្តរស​ក្ដិ ដល់ម​ន្រ្តីន​គរបា​លជាតិ​ច្រើនរូប

697

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ នេះនៅសាលប្រជុំ នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេ​ញ ​បានរៀប​ចំពិ​ធី ប្រកាសផ្ទេរភារកិច្ចតែងតាំង​មុ​ខតំណែ​ង និងបំពាក់ឋានន្តរសក្តិជូនមន្ត្រី​ន​គរ​បាលជាតិ រួមមាន ស្នងការរងចំនួន​៤​រូប អធិ​ការ​ចំនួន​១រូប នា​យកា​រិយា​ល័យ​ចំនួន២រូប អធិការរង និងនាយ នាយរងប៉ុស្តិ៍ជាច្រើនរូបទៀត​ ក្រោមបធិបតីភាពរបស់លោកឧត្តម​សេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងកា​រ​នគ​របាល​រា​ជធា​នីភ្នំពេញ លោកឧត្តម​សេនី​យ៍ឯក ហាវ ចាន់សិទ្ធី អនុប្រធាននាយកដ្ឋាន​បុ​គ្គលិ​ក ដោយមានការ​ចូ​លរួ​មពីលោក លោកស្រីស្នងការរ​ង នាយ នាយការិយាល័យ និងអធិការខណ្ឌទាំង​១​៤ ផងដែរ។
ក្នុងឱកាសនោះដែរ លោកស្នងការ បានធ្វើការកោ​តស​រសើរទៅដល់​កងក​ម្លាំងទាំ​ងអស់ ដែលបានខិតខំថែរក្សា ស​ន្តិសុ​ខ សុ​វត្ថិភាព​ជូន​ប្រជាព​លរដ្ឋ ​និង​ណែនាំឲ្យមន្ត្រីទើបទទួ​លបាន​មុ​ខតំ​ណែងថ្មី ត្រូវខិតខំធ្វើយ៉ាងណា​បម្រើសង្គម​ជា​តិ និងប្រជាពលរដ្ឋឲ្យបាន​​កាន់​តែល្អ​ប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង