ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រង្វាន់យក្សរបស់តូយ៉ូតា ឆ្នាំនេះគឺHilux Revo Rally ឆ្នាំ 2020

156

 

ភ្នំពេញ៖ណោយប់ថ្ងៃទី៤តុលា នាមជ្ឈមណ្ឌលដឺព្រីមៀរ សេនធឺសែនសុខក្រុមហ៊ុនតូយ៉ូតាខេមបូឌា បានរៀបចំនូវកម្មវិធីចាប់ឆ្នោតផ្សងសំណាងប្រូម៉ូសិនយក្សដែលជាកម្មវិធីពុំធ្លាប់ ​មានពីមុនមក ។

លោកឩកញ្ញាគង់នួនដែលជាប្រធានក្រុមហ៊ុន បានឲ្យដឹងថា ការចាប់ឆ្នោតផ្សងសំណាងនេះគឺសម្រាប់តែអតិថិជនដែលដែលទិញរថយន្ដតូយ៉ូតាពីខែលកក្កដាដល់ខែកញ្ញាឆ្នាំ២០១៩ប៉ុណ្ណោះ ។

សម្រាប់រង្វាន់យក្សមាននាឡិកាដៃ ម៉ាកAppleមាន២០រង្វាន់ ទូរស័ព្ទដៃម៉ាកiPhone XS Max ចំនួន១៨រង្វាន់ ម៉ូតូYamaha Qbixចំនួន១១រង្វាន់ និងរង្វាន់ធំនោះគឺរថយន្ដHilux Revo Rally ស៊េរីឆ្នាំ២០២០ចំនួន១រង្វាន់ ។

ជាមួយនឹងការចាប់ឆ្នោតផ្សងសំណាងប្រូម៉ូសិនយក្សនេះ ក្រុមហ៊ុនក៏បានបង្ហាញពីរថ យន្ដតូយ៉ូតាRush TRDដែលជាប្រភេទរថយន្ដស្ព័រ ដែលកំពុងតែពេញនិយមខ្លាំងទៀតផង ៕

 

អត្ថបទដែលជាប់ទាក់ទង