ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្របសម្រួលដោះស្រាយវិវាទដីធ្លីរវាងវត្តភ្នំស្ទឹងត្រែងជាមួយ ប្រជាពលរដ្ឋចំណុះជើងវត្ត

44

ខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃសុក្រ៦កើតខែអស្សុជឆ្នាំកុរ..២៥៦៣ត្រូវនឹងថ្ងៃទី៤ខែតុលាឆ្នាំ២០១៩ឯកឧត្តមម៉ុមសារឿនអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានប្រជុំសម្របសម្រួលដោះស្រាយវិវាទរវាងវត្តភ្នំស្ទឹងត្រែងជាមួយប្រជាពលរដ្ឋចំណុះជើងវត្តនិងបានណែនាំឱ្យមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តស្ទឹងត្រែងសហការជាមួយអាជ្ញាធរក្រុងនិងសង្កាត់ចុះសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់អំពីប្រវត្តដីដែលប្រជាពលរដ្ឋតាំងលំនៅដ្ឋានជុំវិញវត្តភ្នំស្ទឹងត្រែងចំនួន២០គ្រួសារ។

សូមបញ្ជាក់ថាបញ្ហាទំនាស់ដីធ្លីបានកើតឡើងជាច្រើនឆ្នាំមកនៅម្តុំវត្តភ្នំស្ទឹងត្រែងស្ថិតនៅក្នុងភូមិត្រពាំងព្រីងសង្កាត់ស្ទឹងត្រែងក្រុង/ខេត្តស្ទឹងត្រែងដោយទំនាស់នេះកើតឡើងរវាងគណៈកម្មការអាចារ្យវត្តនិងប្រជាពលរដ្ឋចំណុះជើងវត្ត។

ក្នុងកាសជួបប្រជុំដោះស្រាយបញ្ហាដីធ្លីជាមួយប្រជាពលរដ្ឋដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្តស្ទឹងត្រែងលោកម៉ុម  សារឿន  បានមានប្រសាសន៍ថាបញ្ហាទំនាស់ដីបានកើតឡើងរាំរ៉ៃជាយូរឆ្នាំណាស់មកហើយមុនពេលដែលលោកចូលកាន់តំណែងជាអភិបាលខេត្តមកម្លេះដោយពុំមានការដោះស្រាយរហូតមកដល់ពេលដែលអាជ្ញាធរជំនាញបានប្រកាសដាក់ជាតំបន់វិនិច្ឆ័យសម្រាប់ធ្វើការវាស់វែងទើបមានការសើររើឡើងវិញនៅពេលគណៈកម្មការអាចារ្យវត្តនិងចៅអធិការវត្តមិនយល់ព្រមឱ្យប្រជាពលរដ្ឋជុំវិញបរិវេណប្រមាណ២០គ្រួសារធ្វើការវាស់វែងទើបកើតមានការកើតទុកមិនសុខចិត្ត។

លោកបន្តថាជាជំហ៊ានដំបូងអាជ្ញាធរខេត្តមិនទាន់អាចធ្វើសេចក្តីសម្រេចណាមួយឡើយចំពោះបញ្ហាទំនាស់ដីខាងលើមានតែឱ្យខាងជំនាញដែលមានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធចុះធ្វើការស្រាវជ្រាវឡើងវិញនិងរាយការណ៍ទៅកាន់រាជរដ្ឋាភិបាលដើម្បីសម្រេច៕

អត្ថបទដែលជាប់ទាក់ទង