ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នករកស៊ីគួកជេរដីម្នាក់ ត្រូវនគរបាលព្រហ្មទណ្ឌចាប់ខ្លួនពីបទ ឆបោក តាំងពីឆ្នាំ២០១៧

123

ភ្នំពេញ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ខែតុលា បានផ្សាយព័ត៌មានថា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១២ និង២០ នាទី កម្លាំងការិយាល័យបានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ នៅចំណុចហាងញូខនន័រ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទ ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ ។

នគរបាលព្រហ្មទណ្ឌ បានបន្ថែមទៀតថា ការចាប់ខ្លួនបុរសម្នាក់នោះ យោងតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ ៧៨៣ “ជ១” ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ចេញដោយលោក កី ម៉ាណេរ៉ា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ភ្នំពេញ មានឈ្មោះ លី សុខគា ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គួកជេរដី មានទីលំនៅបច្ចុប្បន្នផ្ទះជួលលេខ២១៦ ផ្លូវលេខ៧ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង