ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះពិនិត្យកសិដ្ឋាន​ចិញ្ចឹម​ជ្រូក ​មួយ​កន្លែង​នៅ​ជាប់មាត់​ស្ទឹង​សៀមរាប​ រកឃើញឈើ​ល្មើសច្បាប់​ចំនួន​ ៦.២៣០​ម៉ែត្រគូប​

36

​ សៀមរាប​ ៖​ សមត្ថកិច្ច​ចម្រុះ​នៃ​ខេត្តសៀមរាប​ បានពិនិត្យ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយ​កន្លែង ​នៅ​ជាប់មាត់​ស្ទឹង​សៀមរាប ដោយ​រកឃើញឈើមួយចំនួនធំ ។ សមត្ថកិច្ច​ចម្រុះ​ធ្វើការ​វាសវែង​ និង​ផ្ទៀងផ្ទាត់​វិ​ក្កយ​ប​ត្រ​ទិញ​ឈើ​ពី​ដេប៉ូ​លក់រួច​ម រ​ក​ឃើញ​ថា​ មាន​ឈើ​លើស​ចំនួន​ ៦.២៣០​ម៉ែត្រគូប​ ហើយចំពោះ​ឈើ​ដែល​ល្មើសច្បាប់​ ជា​វត្ថុ​តាង​នៃ​បទល្មើស​ ដែល​គ្មាន​លិខិត​ពី​មន្ត្រី​ជំនាញ​ត្រូវ​បាន​ធ្វើ​កំណត់ហេតុ​ដកហូត ​និង​ដឹក​ជញ្ជូន​ទៅ​រក្សា​ទុក​ នៅ​ស្នាក់​ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី។

សូមបញ្ជាក់ថា កម្លាំង​ចម្រុះ​នៃ​ខេត្តសៀមរាប​ បាន​ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​គ្មាន​ច្បាប់​នៅ​ជាប់មាត់​ស្ទឹង​សៀមរាប​ រួច​ក៏​ប្រទះ​ឃើញ​ មាន​ស្តុក​ឈើ​ល្មើសច្បាប់​ ក៏​សហការ​គ្នា​បន្ត​នីតិវិធី​បង្ក្រាប​ ឈាន​ដល់​រក​ឃើញ​ឈើ​ល្មើសច្បាប់​មួយ​ចំនួន​ផង​ដែរ​។​ ហេតុការណ៍​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៨​និង​៤៥​នាទី​ ថ្ងៃ​ទី​៤​ ខែតុលា​ ឆ្នាំ​២០១៩​ នៅ​ភូមិ​ទ្រាំង​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​។​

​កម្លាំង​ចម្រុះ​រួម​មាន​ ៖​ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​,​ រដ្ឋបាល​ព្រៃឈើ​ និង​អាជ្ញាធរ​មូលដ្ឋាន​ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ ជួន​ សុ​បញ្ញា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​បាន​ចុះ​បង្ក្រាប​ និង​ធ្វើការ​ឆែកឆេរ​ទីតាំង​សន្និធិ​ផល​ អនុ​ផល​ព្រៃឈើ​២​កន្លែង​ ដែល​មាន​ម្ចាស់​ទីតាំង​ឈ្មោះ​ លៀម​ មុំ​ ភេទ​ស្រី​ អាយុ​៤៤​ឆ្នាំ​ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុងភូមិ​សាស្ត្រ​ ភូមិ​ទ្រាំង​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ទីតាំង​កើតហេតុ​ ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ​ ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម​ ៖​ ឈើ​ប្រភេទ​លេខ​១​ សុ​ក្រម​ ចំនួន​ ៣២២​ដុំ​ ស្មើ​និង​ ១៩.៦៧០​ម៉ែត្រគូប​,​ ឈើ​ប្រណីត​(​ធ្នង់​)​ ចំនួន​ ១២០​ដុំ​ស្មើ​និង​ ១.២០០​ម៉ែត្រគូប​,​ សរុប​ឈើ​ទាំងអស់​ ស្មើ​និង​២០.៨៧០​ម៉ែត្រគូប​។​

​សមត្ថកិច្ច​បន្ត​ថា​ ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​វាសវែង​ និង​ផ្ទៀងផ្ទាត់​វិ​ក័យ​ប​ត្រ​ទិញ​ឈើ​ពី​ដេប៉ូ​លក់​រួច​មរ​ក​ឃើញ​ថា​ មាន​ឈើ​លើស​ចំនួន​ ៦.២៣០​ម៉ែត្រគូប​។​ ចំពោះ​ចំនួន​ឈើ​ដែល​លើស​ ជា​វត្ថុ​តាង​នៃ​បទល្មើស​ ដែល​គ្មាន​លិខិត​ពី​មន្ត្រី​ជំនាញ​ត្រូវ​បាន​ធ្វើ​កំណត់ហេតុ​ដកហូត​និង​ដឹក​ជញ្ជូន​ទៅ​រក្សា​ទុក​ នៅ​ស្នាក់​ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​ ដើម្បី​អនុវត្ត​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់​ ស្តី​ពី​ ព្រៃឈើ​៕

អត្ថបទដែលជាប់ទាក់ទង