ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គាស់ទ្វារចូលផ្ទះគេ ទាំងកណ្តលអធ្រាត្រ បំរុងធ្វើសកម្មភាពរំលោភ តែត្រូវនាងស្រែក ផ្អើលអស់អ្នកជិតខាង

42

 

ស្រុកស្រែអំបិល ៖ បុរសម្នាក់ នៅផ្ទះក្បែរគ្នា បានគាស់ទ្វារចូលចាប់រំលោភក្មេងស្រីអានិតិជនម្នាក់ តែត្រូវនាងស្រែកផ្អើលអស់អ្នកជិតខាង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២:០០ នាទីយប់ នាយប់ថ្ងៃទី ៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិ-ឃុំដងពែង ស្រុកស្រែអំបិល បង្ករឡើងដោយជនសង្ស័យមានឈ្មោះ កុល ឡាយ ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ ចំណែកជនរងគ្រោះមានឈ្មោះ ជ. ទ ភេទស្រី អាយុ ១៤ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ ។
តាមការសាកសួរ របស់កម្លាំងសមត្ថកិច្ចយើងបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងតែដេកក្នុងផ្ទះ ក៏ត្រូវបានជនសង្ស័យលួចគាស់ទ្វារចូល បំរុងធ្វើសកម្មភាពរំលោភនាង តែត្រូវនាងស្រែក ផ្អើលអស់អ្នកជិតខាង រួច ជនសង្ស័យ ក៏រត់ទៅផ្ទះវិញ លុះដល់ស្អែកឡើង វេលាម៉ោង ១៤:៣០នាទីរសៀល ទើបនាងមករាយការណ៍នៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដងពែង នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ។
នៅពេលទទួលបានពត៌មាន កម្លាំងសមត្ថកិច្ចស្រុកស្រែអំបិល បានធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យសាកសួរ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនខឹងជនរងគ្រោះ បំរុងឡើងទៅវាយនាង ។
ករណីនេះ កម្លាំងជំនាញយើង កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង