ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀង ពេជ្រ សូលីកា លេចធ្លោខ្លាំងនិងស្រស់ស្អាត ប្លែកក្នុងឈុតពណ៌ស្វាយ ជាពិសេស គឺគ្រឿងពេជ្រដែលនៅជាប់ខ្លួន

386

ភ្នំពេញ ប្រិយមិត្តជ្រាបច្បាស់រួចហើយថា កញ្ញា សូលីកា នៅតែទទួលបានការថតស្ពតពាណិជ្ជកម្មនិងសំអាងការជាញឹកញាប់ផងដែ រជាមួយនិងបទថ្មីៗទៀតផងដែរ បំរើអារម្មណ៌ទស្សនិជន ។
កញ្ញាសូលីកាត្រូវបានមហាជនស្គាល់តាមរយៈ បទមួយ របស់លោក នីកូ មានចំណងជើងថា អោបបងនឹកគេ ដែលបទនេះជាបទដ៏ល្បីរបស់លោក នីកូ ហើយចូលរួមសម្ដែងដោយកញ្ញា
សូលីកាញ្ញាពេជ្រ សូលីកាជាអតីតតារាចម្រៀងនិងជាតារាសម្ដែង របស់ផលិតកម្មM។ បើនិយាយពីសម្រស់របស់ កញ្ញា សូលីកា​វិញស្រស់ស្អាត មិនចាញ់តារាភាយយន្តផ្សេងប៉ុន្មានទេ។ហើយនៅថ្ងៃនេះកញ្ញា សូលីកា បានផុសរូបថតនៅលើ បណ្ដាញសង្គមរបស់នាងដោយគ្រងឈុតប្រពៃណីខ្មែរពិតជាស្រស់ស្អាតខ្លាំងណាស់។ តាមការ សាកសួរ បានឲ្យដឹងថា សូលីកា បង្ហាញខ្លួនក្នុង នាមជាតារាចម្រៀងកិត្តិយស ក្នុងពិធីតាំងពិព័រណ៌គ្រឿងពេជ្រChateau Des Gemsយ៉ាងកក្រើក មួយ ក្រោមអធិបតីភាពលោកស្រី ទៀង អេង ទៀ សីហា ភរិយាអភិបាលខេត្តសៀមរាប។ កម្មវិធីនេះ ត្រូវបានម្ចាស់កម្មវិធីធ្វើឡើងជាមួយនឹងការប្រគល់ថវិកា៥០លានរៀលជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលវេលានោះ សូលីកា នាងបាន អំពាវនាវយ៉ាងទទូច ដើម្បីឲ្យមានចូលរួមផ្ដល់សប្បុ រសធម៌ជួ យមន្ទីរពេទ្យកុមារខាងលើផង។គួរកត់សម្គាល់ នៅការបង្ហាញនោះ ដែរ មិនត្រឹមតែម៉ូដស្រស់ស្អាត ស៊ីទៅនឹងមនុស្សស្រស់ ផូរផង់ប៉ុណ្ណោះទេ តែរាត្រីនោះគេបានកត់ សម្គាល់ឃើញថា តារាស្រី បង្ហាញខ្លួន អមដោយឈុតគ្រឿងពេជ្រលើ ដងខ្លួនដែលមានតម្លៃរាប់ម៉ឺនដុល្លារថែមទៀត ដែលធ្វើឲ្យនាង សម្រស់កាន់តែទាក់ទាញខ្លាំង ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង