ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋភូមិប្ញស្សីស្រុកនិងភូមិឈើទាលអត់ទឹកស្អាតប្រើប្រាស់ទេដោយសារក្រុមហ៊ុនម៉ៅការផ្ដាច់ សូមក្រុមការងារចុះជួយស្រុកកៀនស្វាយជួយអន្តរាគមន៌

95

ខេត្តកណ្ដាល៖ប្រជាជនសូមឱ្យប្រធានក្រុមការងារចុះជួយពង្រឹងមូលដ្ឋានស្រុកគៀនស្វាយខេត្តកណ្ដាលអោយជួយជំរុញដល់ក្រុមហ៊ុនតភ្ជាប់បណ្ដាញទឹកស្អាតជូនដល់ពួកគាត់បានប្រើប្រាស់តាមខ្នងផ្ទះឡើងវិញផង។
ប្រជាជនរាប់រយក្រុមគ្រួសាររស់នៅភូមិឫស្សីស្រុកនិងភូមិឈើទាលឃុំឈើស្រុកគៀនស្វាយខេត្តកណ្ដាលនាសព្វថ្ងៃនេះកំពង់ប្រឈមការលំបាកជាខ្លាំងដោយខាងក្រុមហ៊ុនទឹកស្អាតបានផ្ដាច់បណ្ដាញទឹកស្អាតជាយូរយាណាស់មកហើយដោយយកលេសឬជ្រកនៅក្រោមស្លាកថាខាងក្រុមហ៊ុនធ្វើផ្លូវគេចុះឈូសឆាយបើកពង្រីកផ្លូវលេខ១១០ប៉ះពាល់ដល់បំពង់ទុយោបណ្ដាញទឹកស្អាតរបស់ក្រុមហ៊ុនទឹកស្អាតទើបខាងក្រុមហ៊ុនផ្ដាច់ទឹកស្អាតដូចនេះ។ប៉ុន្តែការផ្ដាច់បណ្ដាញប្រព័ន្ធទឹកស្អាតតាមលំនៅស្ថានដូចនេះធ្វើអោយបងប្អូនប្រជាជនគាត់មានចិត្តក្ដៅក្រហាយជាខ្លាំងនៅក្នុងរឿងនេះ

ប្រជាជន២ភូមិខាងលើនេះពួកគាត់មានសង្ឃឹមនិងមានជំនឿជឿជាក់ទៅលើឯកឧត្ដមប្រធានក្រុមការងារស្រុកគៀនស្វាយខេត្តកណ្ដាលជាក់ជាមិនខាននិងដោះស្រាយជូនពួកគាត់អោយមានទឹកប្រើប្រាស់ឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង