ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកម៉ូតូបុករថយន្តដឹកត្រី ពីក្រោយ ស្លាប់២នាក់

47

ខេត្តកណ្តាល៖ នគរបាលស្រុកស្អាង បានឲ្យដឹងថា រន្ធត់ណាស់… ស្លាប់2នាក់ ក្នុងករណី​គ្រោះថ្នាក់ចរាចរ រវាងម៉ូតូ និងរថយន្ត ករណីនេះ កើតហេតុនៅថ្ងៃចន្ទទី ៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២២និង៥០នាទី នៅចំណុចលើផ្លូវលេ២១ ស្ថិតក្នុងភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្តាល។

នគរបាលមូលដ្ឋាន បានបញ្ជាក់ពីសភាពនៃរឿងហេតុនេះថា នៅថ្ងៃខែឆ្នាំកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3D0143 អ្នកបើកបរមិនស្គាល់អត្តស​ញ្ញា​ណ ក្នុងទិសដៅពីត្បូងទៅជើង ពេលម​កដ​ល់ចំណុចភូមិ​ឃុំកើត​ហេតុ ក៏មានម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាក​លេខ ​ភ្នំពេញ​1HP8862 បើកបរដោយឈ្មោះ​​ វៀ​ង តាំ ភេទប្រុសអាយុ ៣៣ឆ្នាំ មានទីលំនៅភូមិ ព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរកម្ម​ករ រួមដំណើរដោយឈ្មោះសុ​ខ​ ប៉េង ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំភូមិព្រែកថ្មី​ ​ឃុំព្រែក​ថ្មី ​ស្រុកកោះធំ ខេត្តក​ណ្តា​ល មុខរបរជាងម៉ាស៊ីន បានធ្វើដំណើរពីត្បូងទៅជើងហើយក៏បានបុ​កគូ​ទឡាន​ដឹ​កត្រី ដែលកំពុងបើកនៅខាងមុខ បណ្ដា​លឲ្យស្លាប់នៅកន្លែងកើតហេតុ​តែ​ម្តង​ ។
​ ចំ​ណែកវ​ត្ថុតាង​ទាំង២ ប៉ូលីសបានយកមករក្សាទុក នៅ​អ​​ធិកា​រដ្ឋាននគរបាលស្រុកស្អាង ដើម្បី​កសា​ង​សុំណុំរឿងតាមនីតិវិធី ។
នគរបាលបានសន្និដ្ឋានថា ផ្អែក​តាមការចុះ​ពិនិត្យ​នៅកន្លែ​ងកើ​តហេតុ ករណីនេះបង្កឡើងដោយអ្នកបើកប​រម៉ូ​តូC១​២៥ បើកបរធ្វេសប្រហែស​ ខ្ជី​ខ្ជា ខ្វះការប្រុងប្រយ័​ត្ន​ ទើបបើកបុករថយន្តពីក្រោយបណ្តា​ល​​ឲ្យមានគ្រោះថ្នាក់ចរាចរកើតឡើ​ង ៕

អត្ថបទដែលជាប់ទាក់ទង