ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀន​ ឃាត់ខ្លួនជនសង្ស័យ ១២​ នាក់​ ដាវ​ ៣​ ដើម​ និងសម្ភារប្រេីប្រាស់​គ្រឿងញៀនមួយចំនួនទៀត

54

 

ខេត្តស្វាយរៀង​៖​ ព្រឹកថ្ងៃទី០៧​ ខែតុលា​ ឆ្នាំ​២០១៩​ ម៉ោង១០​និង១០​ នាទី​ កម្លាំងសមត្ថកិច្ចគោលដៅត្រួតពិនិត្យអនុវត្តច្បាប់​ចរាចរណ៍ផ្លូវគោក អាវុធជាតិផ្ទុះ គ្រឿងញៀន និងបទល្មើស​ព្រហ្មទណ្ឌ ត្រង់ចំណុចភូមិសាមគ្គី​ សង្កាត់ច្រកម្ទេស ក្រុងបាវិត ធ្វើការត្រួតពិនិត្យ មធ្យោបាយធ្វើដំណើរ ក្នុងនោះឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ ធ្វើការសាកសួរ និងធ្វើតេស្តទឹកម៉ូត្រ ស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន (+)ជាមេតំហ្វេតាមីន​ ម៉ាទឹកកក ។
​ ជនសង្ស័យទាំង ២ នាក់​ មានឈ្មោះ​ផន សុអាន ភេ​ទ​ប្រុស​ អាយុ ១៧ ឆ្នាំរស់នៅភូមិព្រៃអង្គុញ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត​ និងឈ្មោះ​ ឃៅ រដ្ឋា ភេទប្រុស អាយុ ១៧ ឆ្នាំរស់នៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត​ និងដកហូតសម្ភារវត្ថុតាងរួមមាន៖ ម៉ូតូ ០១ គ្រឿង​ ទូរស័ព្ទដៃ ០២ គ្រឿង។
​ បន្ទាប់មកជនសង្ស័យបានឆ្លេីយសារភាពពីបក្សពួករបស់ខ្លួន​ នៅថ្ងៃដដែល​ វេលាម៉ោង ១៥និង១០ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត​ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយតាយាន​ បន្តឃាត់ខ្លួនជនសង្ស័យ ១០ នាក់ បន្ថែមទៀតដែលស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ជនសង្ស័យ​មានឈ្មោះ៖
១-ឈ្មោះ ឃ្លាំង ភីពិសិដ្ឋ ភេទប្រុស អាយុ ២០ឆ្នាំ​
២-ឈ្មោះ កុយ ធឹមថៃណា ភេទប្រុស អាយុ ២១ឆ្នាំ​
៣-ឈ្មោះ ស៊ុន សេងហាក់ ភេទប្រុស អាយុ ១៩ ឆ្នាំ
៤-ឈ្មោះឈឿន រដ្ឋាម៉ាន្នីខាំឈីត ភេទប្រុស អាយុ ២០ ឆ្នាំ
៥-ឈ្មោះ ស ផា ភេទ ប្រុស អាយុ ២៣ ឆ្នាំ
៦-ឈ្មោះ សុខ ជា ភេទ ប្រុស អាយុ ១៩ ឆ្នាំ
៧-ឈ្មោះ ហុន យុត ភេទ ប្រុស អាយុ ២០ ឆ្នាំ
៨-ឈ្មោះ ម៉េន សំណាងហៅពៅ ភេទប្រុស អាយុ ២២ ឆ្នាំ
៩-ឈ្មោះ ពេជ្រ សុផាត ភេទ ប្រុស អាយុ ១៨ ឆ្នាំ
១០-ឈ្មោះ មាស សំភាក់ ភេទ ប្រុស អាយុ ២២ ឆ្នាំ។ ក្នុងប្រតិបត្តិការនោះកម្លាំងនគរបាលធ្វេីីការដកហូតសម្ភារវត្ថុតាងរួមមាន៖
ម៉ូតូចំនួន ០៤ គ្រឿង ទូរស័ព្ទដៃ ០៤ គ្រឿង ដាវសាំម៉ូរ៉ៃចំនួន ០៣ ដើម ដែកអក្សរT ចំនួន ០១ សម្ភារវេចខ្ចប់ និងប្រើប្រាស់មួយចំនួនទៀត។ ជនសង្ស័យទាំង១២ នាក់​ កសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង