ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាទូ​កក្តោង៣នាក់ ចូលរួមការប្រកួត ASAF Asian Windsurfing Championships 2019នៅចិន

80

ភ្នំពេញ៖ក្រោយពីការហ្វឹកហាត់រយៈពេល០១ខែ របស់កី​ឡាក​រជម្រើស​ជាតិ កីឡាទូ​កក្តោង​កម្ពុជា៣រូប លើវិញ្ញាសា​ទូក​ក្តោង Windsurfing នៅប្រទេ​សចិ​នកន្លង​មកនេះ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានប​ញ្ជូនកីឡាករទាំង៣រូបនេះ ដឹកនាំ​ដោយ​លោក សោម​ សុទ្ធរិទ្ធិពង្ស ដែលគ្រូបង្វឹកជម្រើសជាតិ ទៅចូលរួមក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាទូកក្តោងអន្តរជាតិ ASAF Asian Windsurfing Championships 2019 នាប្រទេស​ចិនដ​ដែល។
ព្រឹត្តឹការណ៍ខាងលើនេះ ដែលបានប្រព្រឹត្តិទៅពីថ្ងៃទី ៥ ដល់ថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងយ៉ាងជៀង ខេត្តក្វាងទុង ប្រទេសចិន លើ៨វិញ្ញាសា ដែលមានកីឡាករប្រមាណ១៣០រូប មកពី៤ប្រទេស ចូលរួមរៀបចំឡើង ដោយសហព័ន្ធកីឡាទូកក្តោងប្រទេសចិន និងសហព័ន្ធកីឡាទូកក្តោងអាស៊ី ។
សម្រាប់កីឡាករទាំង ៣រូបរបស់កម្ពុជា រួមមាន កីឡាករ សូត្រ មេសា ប្រកួតលើវិញ្ញាសា Windsurfing RS:X Men កីឡាករ ប៉ាល់ សីលា ប្រកួតលើវិញ្ញាសា W​indsurfing Gilde Youth under 19Y និងកីឡាករ កែវ ភារុណ ប្រកួតលើវិញ្ញាសា Windsurfing Gilde Youth under 19Y ។
ការប្រកួតនេះជួយអាចឲ្យកីឡាករទាំង ៣រូប បញ្ចេញ និង វាស់ស្ទង់ពីសម​ត្ថភាព ជាមួយនឹងបណ្តាប្រទេសក្នុងតំបន់ នឹងត្រៀមខ្លួ​នសម្រាប់ព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេមលើកទី ៣០ នៅប្រទេសហ្វីលីពីន ដែលនឹងធ្វើឡើង នៅថ្ងៃទី៣​០ ខែវិច្ឆិកាដល់ថ្ងៃ១១ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង