ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបបានក្រុមប្រើប្រាស់និងជួញដូរគ្រឿងញៀន១១នាក់នៅខណ្ឌមានជ័យ

107

ភ្នំពេញ៖ជនសង្ស័យទាំង១១នាក់នោះឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៧.ខែកក្កដា ឆ្នាំ២០១៨ នៅចំនុចផ្ទះមិនរៀបរយភូមិ០១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចឱ្យដឹងថា៖ មុនកើតហេតុកងកំលាំងកងរាជអាវុតហត្ថខណ្ឌមានជ័យ
សហការណ៍ ជាមួយការិយាល័យជួញដូរសារគ្រឿងញៀន អហ ភព ស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានចំនួន១១នាក់
ក្នុងនោះស្រី០២នាក់់ ពាក់ព័ន្ធនិងគ្រឿងញៀន
_ ជនសង្ស័យទី១ឈ្មោះស៊ុន សំណាង
ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
២.ឈ្មោះនួន តុលា ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១។
៣.ឈ្មោះឆាយ បូផាន់ ភេទប្រុស
អាយុ២៤ឆ្នាំមុខរបរលក់មីឆា ស្នាក់
នៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
៤.ឈ្មោះអឹម ភារះ ភេទប្រុស អាយុ១៣ឆ្នាំ
មុខរបរលក់មីឆា ស្នាក់នៅភូមិមានជ័យ
សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
៥.ឈ្មោះចែម សុភ័ណ្ឌ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងម៉ាសុីត្រជាក់
ស្នាក់នៅផ្សារសំណង់១២
៦.ឈ្មោះឡង់ វិសុទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ…
៧.ឈ្មោះសុខ ចំរើន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងធ្វើមេដៃ
ស្នាក់នៅសង្កាត់ទឹកថ្លា
៨.ឈ្មោះ ឡូញ តួ ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរនិងទីកន្លែងមិនពិតប្រាកដ
៩.ឈ្មោះញឹម វិច្ចិការ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា
ខណ្ឌសែនសុខ
១០.ឈ្មោះណេប មាស ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរKTV ស្នាក់នៅ
ភូមិ១ សង្កាត់ស្ទឹងមានជ័យទី១
១១.ឈ្មោះឡោ សុវឌ្ឍារ៉ា ហៅវី ភេទស្រី
អាយុ៥៤ឆ្នាំ មុខរបរនៅផ្ទះលុុះដល់វេលាម៉ោង១៥:៣០នាទី
ថ្ងៃខែឆ្នាំដដែល នៅចំនុចផ្ទះមិនរៀបរយភូមិ១ សង្កាត់ស្ទឹងមានជ័យទី១
ខណ្ឌមានជ័យ កំលាំង បន្តសហការណ៍
និងឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់
ទៀត÷ ឈ្មោះកែវ រដ្ឋា ភេទប្រុស អាយុ១៣ឆ្នាំមុខរបរសិស្ស ដ្នាក់នៅកន្លែងកើតហេតុ។
ក្នុងប្រតិប័ត្តការដកហូតវត្ថុតាងសរុប ÷ក្រាមសថ្លា
ចំនួន៤១កញ្ជប់/ធំ០២កញ្ជប់/ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០៣/ម៉ូតូចំនួន២គ្រឿង
១.ម៉ាកCBR ពណ៍ក្រហម ស្លាកលេខ
PP1GX.2122/២.ម៉ាកSmashV
ពណ៍ខ្មៅ ស្លាកលេខPP.1C-1803/ដបជក់ចំនួន០៣/ដាវចំនួន០១ដើម/ទូរស័ព្ទ
ចំនួន០២គ្រឿង/ដែកកេះចំនួន០៦/
ដែកឆ្កឹះសោរចំនួន២/ដែកសំរាប់កាច់
កម៉ូតូចំនួន០១/សោរលេខ៨ចំនួន១/
កាបូបដៃចំនួន០១/ស្លាកលេខម៉ូតូចំនួន២មានលេខ PP.1R-9003/PP
1.CW-9013និងថង់ច្រកគ្រឿងញៀនមួយចំនួន។
_ បច្ចុប្បន្ន :ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យជួញដូរគ្រឿងញៀន
អហ ភព ដើម្បីសួរនាំបន្ត៕

អត្ថបទដែលជាប់ទាក់ទង