ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បច្ចុប្បន្នកម្ពុជាមានទុនវិនិយោគ ចំនួន៨៣១គម្រោង មានតម្លៃជាង២២,៥ប៊ីលានដុល្លារ

90

(ភ្នំពេញ)គិតចាប់តាំងពីឆ្នាំ២០១៦មកដល់ខែសីហាឆ្នាំ២០១៩ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចឯកភាពលើគម្រោងវិនិយោគចំនួន៨៣១គម្រោងដែលមានទុនវិនិយោគសរុបប្រមាណជាង២២,៥ប៊ីលានដុល្លារអាមេរិក។ ខណៈក្នុងរយៈពេល៨ខែដើមឆ្នាំ២០១៩គម្រោងវិនិយោគមានចំនួន២២២គម្រោងដែលមានទុនវិនិយោគប្រមាណជាង៦ប៊ីលានដុល្លារអាមេរិក។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជារៀបចំសន្និសីទសារព័ត៌មានស្ដីពីសក្តានុពលនៃការវិនិយោគនៅកម្ពុជានៅព្រឹកថ្ងៃទី១០ខែតុលាឆ្នាំ២០១៩នេះនាទីស្ដីការគណៈរដ្ឋមន្ដ្រីលោកជាវុទ្ធីអគ្គលេខាធិការងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានឲ្យដឹងថាឈរលើមូលដ្ឋាននៃសុខសន្តិភាពនិងស្ថិរភាពនយោបាយយ៉ាងរឹងមាំក្នុងរយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយនេះកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់,% ហើយបានចាកចេញពីឋានៈជាប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥។

លោកបញ្ជាក់ថានៅក្នុងវិស័យវិនិយោគកម្ពុជាក៏សម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរដោយគិតតចាប់តាំងពីឆ្នាំ២០១៦មកដល់ខែសីហាឆ្នាំ២០១៩ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចឯកភាពលើគម្រោងវិនិយោគចំនួន៨៣១គម្រោងដែលមានទុនវិនិយោគសរុបប្រមាណជាង២២,៥ប៊ីលានដុល្លារអាមេរិក។ជាការកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំសកម្មភាពវិនិយោគមានការកើនឡើងជាលំដាប់រៀងគ្នាទាំងចំនួនគម្រោងទាំងទុនវិនិយោគ។ជាក់ស្ដែងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចឯកភាពលើគម្រោងវិនិយោគចំនួន១៧១គម្រោងដែលមានទុនវិនិយោគប្រមាណ,៦ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០១៦, ១៨៣គម្រោងដែលមានទុនវិនិយោគ,៣ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០១៧, និង២៥៥គម្រោងដែលមានទុនវិនិយោគ,៤ប៊ីលានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៨។

ក្នុងរយៈពេលដូចគ្នានេះដែរសកម្មភាពវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក៏មានការកើនឡើងជាបន្តបន្ទាប់ផងដែរក្នុងនោះនៅឆ្នាំ២០១៦គម្រោងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៤២គម្រោងដែលមានទុនវិនិយោគប្រមាណ២៨៣លានដុល្លារអាមេរិក, នៅឆ្នាំ២០១៧មាន៤៧គម្រោងដែលមានទុនវិនិយោគ៤៨៤លានដុល្លារអាមេរិក, និងនៅឆ្នាំ២០១៨មាន៧៩គម្រោងដែលមានទុនវិនិយោគ៤៤២លានដុល្លារអាមេរិក។

លោកថាក្នុងរយៈពេល៨ខែដើមឆ្នាំ២០១៩គម្រោងវិនិយោគមានចំនួន២២២គម្រោងដែលមានទុនវិនិយោគប្រមាណជាង៦ប៊ីលានដុល្លារអាមេរិកពោលគឺមានការកើនឡើងចំនួន៨១គម្រោងនិងទុនវិនិយោគប្រមាណ,៨៨ប៊ីលានដុល្លារអាមេរិកបើធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០១៨។ហើយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសគម្រោងវិនិយោគមានចំនួន៧១គម្រោងដែលមានទុនវិនិយោគប្រមាណ៥៧៨លានដុល្លារអាមេរិកពោលគឺមានការកើនឡើងចំនួន២៦គម្រោងនិងទុនវិនិយោគប្រមាណ១៩លានដុល្លារអាមេរិក។

លោកជាវុទ្ធីគត់សម្គាល់ថា«គិតត្រឹមខែសីហាឆ្នាំ២០១៩នេះតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងមានប្រតិបត្តិការមានចំនួន២៣តំបន់ក្នុងនោះមានគម្រោងវិនិយោគចំនួន៤៨២គម្រោងដែលមានទុនវិនិយោគប្រមាណជាង,៦ប៊ីលានដុល្លារអាមេរិកហើយទំហំនៃការនាំចេញដែលមានប្រភពចេញពីតំបន់សេដ្ឋកិច្ចពិសេសមានប្រមាណ១៥%នៃទំហំនាំចេញសរុបរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០១៨»

ទន្ទឹមនឹងកំណើននៃសកម្មភាពវិនិយោគជារួមដែលមានការកើនឡើងជាបន្តបន្ទាប់នោះគិតចាប់ពីឆ្នាំ២០១៦ដល់ខែសីហាឆ្នាំ២០១៩សកម្មភាពវិនិយោគតាមវិស័យដែលលេចធ្លោជាងគេគឺវិស័យទេសចរណ៍ដែលមានប្រមាណ៤៧%, វិស័យហេដ្ឋារចនាសម្ព័ន្ធ២៤%, វិស័យឧស្សាហកម្មនិងកម្មន្តសាល២៣%, និងវិស័យកសិកម្មនិងកសិឧស្សាហកម្ម% នៃទំហំវិនិយោគសរុប។

លោកបានបន្ថែមថាក្នុងរយៈពេល៨ខែដើមឆ្នាំ២០១៩ចំនួនគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មនិងកម្មន្តសាលមានការកើនឡើងខ្លាំងខណៈទុនវិនិយោគក្នុងវិស័យទេសចរណ៍មានការកើនឡើងជាគំហុកប្រមាណជាង៩៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ដោយឡែកតួលេខវិនិយោគក្នុងវិស័យកសិកម្មនិងកសិឧស្សាហកម្មនិងវិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗមានការថយចុះ៕

អត្ថបទដែលជាប់ទាក់ទង