ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ ទទួលទេយ្យទានពីវត្តចំនួន២៤វត្តក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ

163

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី១០ ខែ​ តុលា ឆ្នាំ​ ២០១៩​នេះ​​​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ​ ដឹកនាំដោយ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខា​កាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ និងជាអភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីវត្តចំនួន២៤ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ដែលពិធីនេះបានប្រារព្វធ្វេីឡេីងនៅក្នុងវត្តកំសាន្តស្ថិតនៅសង្កាត់ព្រែកប្រា។

នាឱកាសនោះ ព្រះញាណវង្ស បណ្ឌិតទស្សនវិជ្ជា សៅរ៍ មុនី ព្រះរាជាគណៈថ្នាក់ត្រីសមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាជាព្រះគ្រូករុណាវិសុទ្ឋិអនុគុណខណ្ឌច្បារអំពៅ និងជាព្រះចៅអធិការវត្តកំសាន្ត តំណាងឲ្យវត្តទាំងអស់២៤ វត្តក្នុងខណ្ឌច្បារអំពៅបានមានព្រះថេរដីកាថ្លែងកោតសរសើរ​ គាំទ្រ និងមានទឹកព្រះទ័យសោមនស្សរីករាយ ក្នុងការចូលរួមចំណែកលើកកម្ពស់កម្លាំងមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។ 

ជាការឆ្លើយតប​ លោកប្រធានកិត្តិយសអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅចេង មុនីរ៉ាបានមានប្រសាសន៍ពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ព្រមទាំងសូមថ្លែងអំណរព្រះគុណ​ អំណរគុណចំពោះព្រះចៅអធិការ ព្រះសង្ឃ​ គណៈកម្មការ អាចារ្យ​ វត្តទាំងអស់​ ដែលបានបរិច្ចាគទេយ្យទានជូនដល់អនុសាខានាពេលនេះ លោកប្រធានកិត្តិយសអនុសាខាក៏បានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងអស់ជួយឲ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។

ទេយ្យទានដែលអនុសាខាទទួលបានរួមមាន៖​ អង្ករ២៩បាវ _ ទឹកដោះគោ៥៦៥កំប៉ុង _ទឹកសុទ្ឋ៦៥កេះ _ អំបិល១២គីឡូក្រាម _ ស្ករស៣១៥គីឡូក្រាម _តែ៥២០កញ្ចប់ មី៩៨កេសតូច ​_ទឹកក្រូច៥៦កេស ទឹកត្រី៥០យួរ _ទឹកសុីអុីវ៧០យួរ_ ត្រីខ៦២យួរ _សម្ភារៈប្រេីប្រាស់៨សម្រាប់ និងថវិកាចំនួន៧.០០០.០០០រៀល៕

អត្ថបទដែលជាប់ទាក់ទង