ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណើន​សេដ្ឋ​កិច្ច​កម្ពុជាឆ្នាំ២០១៩​នឹងត្រូវបានទស្សន៍ទាយថានឹងថយសន្ទុះមក​​នៅ​ ៧​ភាគរយខណៈសហភាពអឺរ៉ុបដកEBAពីកម្ពុជា

94

ភ្នំពេញ៖បន្ទាប់ពីទទួលបានកំណើនខ្ពស់ជាងការរំពឹងទុកនៅឆ្នាំ២០១៨គឺ,ភាគរយកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩នឹងត្រូវបានទស្សន៍ទាយថាននឹងថយសន្ទុះមក​​នៅភាគរយ។វិស័យនាំចេញនៅ​​រឹងមាំប៉ុន្តែ​​ស្រុតចុះបន្តិច។ទន្ទឹមគ្នានេះផ្នែកសំណង់នៅតែមានសកម្មភាព​​មមាញឹកដដែល។ចំពោះមុខមានហានិភ័យមួយចំនួនរួមទាំង​​ភាពមិនប្រាកដប្រជាជុំវិញលទ្ធភាពរបស់កម្ពុជាក្នុងការនាំទំនិញក្រោម​​​​ប្រព័ន្ធអនុគ្រោះ«គ្រប់មុខទំនិញ​​​ទាំងអស់លើកលែងគ្រឿងសព្វាវុធ» (EBA) ចូលទីផ្សារសហភាពអឺរ៉ុបដែលស្រូបយក​​៤០ភាគរយនៃផលិតផលនាំចេញពីកម្ពុជា។ការស្រុតចុះដោយគំហុកណាមួយនូវសេដ្ឋកិច្ចរបស់ចិនដោយសារសង្គ្រាមពាណិជ្ជកម្មជាមួយ​​សហរដ្ឋអាមេរិកនឹងធ្វើឱ្យលទ្ធភាពកំណើនសេដ្ឋកិច្ចកម្ពុជាទ្រោមចុះវិញនៅពេលដែលសេដ្ឋកិច្ចនេះ​​ ពឹងផ្អែកខ្លាំងលើការវិនិយោគផ្ទាល់ពីបរទេស(FDI) និងភ្ញៀវទេសចរពីប្រទេសចិន។នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី១០ខែតុលាឆ្នាំ២០១៩។

របាយការណ៍ដដែលបានបន្តថា ការនាំចេញទំនិញប្រើប្រាស់នៅតែរក្សាភាពរឹងមាំដោយ​​បន្តជំរុញឱ្យមានកំណើនលើសភាគរយនៅក្នុងឆ្នាំ២០១៨(គំនូសតាងទី)ការនាំចេញផលិតផលសម្លៀកបំពាក់និងស្បែកជើងដែលមានទំហំជិត៧០ភាគរយនៃបរិមាណទំនិញប្រើប្រាស់នាំចេញទាំងអស់កើនបាន១៧,៧ភាគរយក្នុងឆ្នាំ២០១៨ប៉ុន្តែស្រុត​​ចុះបន្តិច​​វិញមកនៅត្រឹម១៥,ភាគរយ(ឆ្នាំ/ឆ្នាំ) ត្រឹមខែមិថុនាឆ្នាំ២០១៩ផ្នែកសំណង់​​នៅតែមានសកម្មភាពមមាញឹកដែលបង្ហាញ​​ថាវិស័យនេះ​​នៅតែជាគោលដៅសំខាន់មួយទាក់​​ទាញការវិនិយោគ។តាមរយៈនេះបរិមាណនៃការនាំចូលដែកថែបបានកើនឡើងយ៉ាងខ្លាំងដល់ទៅ៦៣,៥ភាគរយ(ឆ្នាំ/ឆ្នាំ) ពី២៧,៧ភាគរយក្នុងឆ្នាំ២០១៨។តម្លៃរបស់គម្រោងវិនិយោគថ្មីដែល​​ត្រូវបាន​​អនុម័តរួច(​តាមរយៈការ​​វិនិយោគផ្ទាល់ពីបរទេសនិង​​មូលនិធិក្នុងស្រុក) មានសម្ទុះកើន​​ក្នុងអំឡុងពេលប្រាំមួយខែដំបូងនៃឆ្នាំ២០១៩។ជិត៤០ភាគរយនៃ​​វិនិយោគផ្ទាល់​​​ពីបរទេស​​ ហូរចូលពីប្រទេសចិន។វិស័យទេសចរណ៍នៅរក្សាភាពរឹងប៉ឹងនៅឡើយដោយក្នុងនោះការមកដល់របស់ភ្ញៀវអន្តរជាតិកើនដល់១១,២ភាគរយ(ឆ្នាំ/ឆ្នាំ) ត្រឹមខែមិថុនាឆ្នាំ២០១៩ប្រៀបធៀបទៅនឹង១០,​ភាគរយក្នុងឆ្នាំ២០១៨ហើយក្នុងនោះទៀតជិត៤០ភាគរយនៃភ្ញៀវអន្តរជាតិគឺមកពីប្រទេសចិន។

ការនាំចូលកើនឡើងដោយសារតម្រូវការប្រើប្រាស់ក្នុងស្រុកមាន​​ខ្ពស់។ការនាំចូលប្រេងឥន្ធនៈនិងយានយន្តកើន៩១ភាគរយនិង១៨,៥ភាគរយរៀងៗខ្លួន។ការណ៍ដែលស្បៀងអាហារនិងប្រេឥន្ធនៈងើបថ្លៃមិនរួច  បានសង្កត់អតិផរណា​​ឱ្យកាន់តែ​​ធ្លាក់ដល់,៤ភាគរយ(ឆ្នាំ​/ឆ្នាំ) ​គិតត្រឹមពាក់កណ្តាលឆ្នាំ២០១៩ពី,ភាគរយក្នុងឆ្នាំ២០១៨។ទោះជាត្រូវបានកំណត់ថ្លៃ៤០០០​​រៀលក្នុងមួយ​​ដុល្លារអាមេរិកក្តីប្រាក់រៀល​​បានធ្លាក់ថ្លៃបន្តិចគឺ៤០៨៩រៀលក្នុងមួយ​​ដុល្លារក្នុងខែសីហាឆ្នាំ២០១៩ថោកជាង៤០១៨រៀល​​ក្នុងមួយដុល្លារក្នុងឆ្នាំ២០១៨ប្រហែល​​ជាដោយសារមកពីការហូរចូលយឺតរបស់មូលធន។

វិស័យហិរញ្ញវត្ថុកំពុងដើរតួនាទីកាន់តែសំ​​​ខាន់នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេស។ឥណទានរបស់ធនាគារកើនខ្ពស់ដល់ទៅ២៨,៣ភាគរយ(ឆ្នាំ/ឆ្នាំ) ក្នុងខែមិថុនាឆ្នាំ២០១៩ពី២៤,២ភាគរយក្នុងខែធ្នូឆ្នាំ២០១៨។ដោយឆ្លុះឱ្យឃើញនូវការស្រុតចុះនៃរំហូរមូលធនប្រាក់បញ្ញើរូបិយវត្ថុបរទេសធ្លាក់មកនៅត្រឹម២១,ភាគរយ(ឆ្នាំ/ឆ្នាំ) ក្នុងខែមិថុនាឆ្នាំ២០១៩ពី២៥,៨ភាគរយក្នុងខែធ្នូឆ្នាំ២០១៨។យ៉ាងណាក្តីទុនបម្រុងអន្តរជាតិបន្តកើនដល់ទៅ១១,៣ប៊ីលានដុល្លារអាមេរិក(សមមូលទៅនឹងជាងខែ​​នៃការនាំចេញ) ឬត្រូវជា២៤,ភាគរយ(ឆ្នាំ/​ឆ្នាំ) គិតត្រឹមពាក់កណ្តាលឆ្នាំ២០១៩ពី១០,១ប៊ីលានដុល្លារអាមេរិកឬត្រូវជា១៥,៨ភាគរយ(ឆ្នាំ/ឆ្នាំ) នៅចុងឆ្នាំ២០១៨។

ផ្នែកសារពើរពន្ធបន្តបង្ហាញភាពរឹងមាំនៃការប្រមូលពន្ធដែលជាលទ្ធផលនៃ​​ការគ្រប់​​គ្រងរបស់គយនិងពន្ធដារបានកាន់​​តែ​​ប្រសើរ​ ​ អម​​ដោយសកម្មភាពស្វាហាប់​​របស់សេដ្ឋកិច្ចផង។ចំណូលសរុប(រាប់ទាំងជំនួយផង) កើនដល់ជាង២២,ភាគរយ​​នៃផ..ក្នុងឆ្នាំ២០១៨នឹងត្រូវបានប៉ាន់​​ទុកថានឹង​​កើនដល់២៣,​​​ភាគរយនៃផ..ក្នុងឆ្នាំ២០១៩។ទោះ​​បីត្រូវរងសម្ពាធ​​​ជាងមុនក្តីដោយសារ​​បញ្ជីប្រាក់បៀវត្សរ៍សាធារណៈ​​រីកកាន់តែធំចំណាយ​​របស់រដ្ឋាភិបាលត្រូវបាន​​រំពឹងទុកថានឹងបន្តរក្សា​​ក្នុងកម្រិត២៤,​​ភាគរយនៃ​​..ក្នុងឆ្នាំ២០១៩។ដូច្នេះបញ្ជីទូទាត់សរុប​​ ដែលរីកដល់​ ​,ភាគរយ​​នៃ..ក្នុងឆ្នាំ២០១៨ត្រូវបានរំពឹងទុកថានឹងរួមមកវិញមកនៅត្រឹម,ភាគរយនៃ..ក្នុងឆ្នាំ២០១៩ដោយ​​សារ​​តែកំណើន​​​របស់ចំណូល។

ជាចក្ខុវិស័យដោយការនាំចេញ​​នឹងស្រុតចុះបន្តិចទន្ទឹម

គ្នានឹងការធ្លាក់ចុះនៃតម្រូវការលើសកលលោកហើយការវិនិយោគក៏​​ថយល្បឿនដែរស្របពេលដែល​​មិនសូវមានមូលធនហូរចូលដោយសារ​​កំណើនសេដ្ឋកិច្ចរបស់ចិននឹងថយចុះផងនោះសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានរំពឹងទុកថានឹងថយល្បឿនបន្តិចម្តងទៅតាមហ្នុងដែរក្នុងរយៈពេលខ្លីនិងមធ្យម។ដូច្នេះកំណើនត្រូវបានប៉ាន់ប្រមាណ​​ទុកថានឹងថយ​​នៅត្រឹម៧ភាគរយក្នុង​​ឆ្នាំ២០១៩ពី,៥ភាគរយក្នុងឆ្នាំ២០១៨។

ការថយចុះរបស់ការនាំចេញនៅពេលដែលការនាំចូលបន្តកើន​ ​ នឹងធ្វើឱ្យឱនភាពគណនីចរន្តក្នុង​​ប្រទេសរីកទំហំដល់,៨ភាគរយនៃ..​ក្នុងឆ្នាំ២០១៩ពី,៤ភាគរយក្នុងឆ្នាំ២០១៨ប៉ុន្តែឱនភាពនេះនឹងត្រូវបានបំពេញ​​មកវិញដោយការវិនិយោគផ្ទាល់ពីបរទេសបន្តទៀត។

នៅក្នុងខែកុម្ភៈឆ្នាំ២០១៩សហភសហភាពអឺរ៉ុបចាប់ផ្តើមអនុវត្តន៍ដំណើរការមួយដែលអាចនាំទៅដល់ការដកចេញបណ្តោះអាសន្នក្នុងឆ្នាំ២០២០នូវលទ្ធភាពសម្រាប់​​កម្ពុជាក្នុងការនាំទំនិញចូល​​សហភាពអឺរ៉ុបក្រោម​​ប្រព័ន្ធ​​ EBAចំពោះមុខ​​សភាពការណ៍​​នេះមានការរំពឹងទុកថានឹងមានវិធានការអន្តរាគមន៍ផ្នែកហិរញ្ញវត្ថុមួយដែលមានទំហំធំគួរសម(ជាង៣ភាគរយនៃ..) នឹងត្រូវបានដាក់ចេញក្នុងឆ្នាំ២០២០ដើម្បីជួយសម្រាលផលប៉ះពាល់អវិជ្ជមានពីការដកប្រព័ន្ធអនុគ្រោះEBA ក្នុងករណីដែលវា​​កើត​​ឡើងតាមការគ្រោង​​ទុកមែន។វិធាន​​ការនេះនឹងជួយឱ្យកំណើនសេដ្ឋកិច្ចនៅមនៅមានភាពស្វាហាប់ក្នុងរយៈពេលមធ្យម។ក្នុងរយៈពេលមធ្យមសេដ្ឋកិច្ចត្រូវបានប៉ាន់ប្រមាណទុកថានឹងថយកំណើន​​បន្តិចម្តងៗដែលចាំបាច់ឱ្យមានការខិតខំថែមទៀតដើម្បីជម្រះឧបសគ្គជារចនាសម្ព័ន្ធនានាដោយ​​សម្រួលឱ្យ​​ការធ្វើពាណិជ្ជកម្មនិងធុរកិច្ចប្រព្រឹត្តទៅបានរលូន​ ​តាមរយៈ​​ការកាត់បន្ថយចំណាយលើការដឹកជញ្ជូននិងលើថាមពលនិងបង្កើនជំនាញផងដែរ

ភាពក្រីក្រត្រូវបានរំពឹងទុកថានឹងបន្តធ្លាក់ចុះថែមទៀត។កំណើនសេដ្ឋកិច្ចពិសេសការកើនចំណូលរបស់ពលករតាមរយៈការដំឡើងប្រាក់បៀវត្សរ៍នៅតែជាកត្តាធំ​​នាំដល់ការកាត់បន្ថយភាពក្រីក្រ។ភាគច្រើននៃជនក្រីក្របានចំណូលបៀវត្សរ៍ពីការងារដែលផ្តល់ប្រាក់កម្រៃទាបដែលឆ្លុះបញ្ចាំងអំពីបញ្ហាប្រឈមមកពីខ្វះជំនាញនិងផលិតភាពទាប។វិសមភាពកំពុងបន្តរីកទំហំនៅតាមតំបន់ទីប្រជុំជននិងទីជនបទជាពិសេសទីជនបទមានវិសមភាពកើនខ្លាំងជាងគេ។

របាយការណ៍នេះក៏បានលើកឡើងពីហានិភ័យនិងបញ្ហាប្រឈមគឺភាពមិនប្រាកដប្រជាដែលចេះតែកើនឡើងឥតឈប់ឈរជាដើមហេតុនាំឱ្យមានហានិភ័យកាន់តែច្រើន​ ​ សម្រាប់​​​ចក្ខុវិស័យនៃសេដ្ឋកិច្ចនាពេខាងមុខ។ការដកចេញនូវ​​ប្រព័ន្ធ​ EBA ប្រសិន​​បើ​​កើតឡើងមែននិងការធ្លាក់ចុះគំហុករបស់​​សេដ្ឋកិច្ចចិន(ដែលមកពីការអូសបន្លាយនៃភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន) អាច​​ធ្វើឱ្យលទ្ធភាពកំណើនសេដ្ឋកិច្ច​​កម្ពុជាទ្រោមចុះ​​​ខ្លាំងនៅពេលដែលសេដ្ឋកិច្ចនេះកំពុង​​​​ពឹងផ្អែកកាន់តែ​​ខ្លាំងទៅ​​លើការនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុបនិងទៅលើការហូរចូលរបស់ទុន​​វិនិយោគផ្ទាល់និងភ្ញៀវទេសចរពីប្រទេសចិន។

ការបន្តរីកដុះដាលនៃវិស័យសំណង់និងអចលនទ្រព្យខណៈពេលដែលការផ្តល់ឥណទានដល់វិស័យទាំងពីរនេះចេះតែបន្តកើនអមជាមួយ​​ការកើនឡើងរបស់បំណុលផងក្នុងនោះកម្ចីសរុប​​ដែលផ្តល់​​ដោយធនាគារនិងស្ថាប័នមីក្រូហិរញ្ញវត្ថុពេលនេះមានទំហំជាង១០០ភាគរយនៃ..ក៏ជាហានិភ័យមួយទៀតដែរសម្រាប់ប្រទេសកម្ពុជា។

ដូច្នេះចាំបាច់ខ្លាំង​​ណាស់ដែលត្រូវបង្កើនសមត្ថភាពរបស់កម្ពុជាក្នុងការ​​ប្រកួតប្រជែងនៅក្រៅប្រទេសតាមរយៈការលើក​​កម្ពស់​​ផលិតភាពបន្ទាប់​​ពីប្រាក់បៀវត្សរ៍អប្បរមាត្រូវបានដំឡើង។ថ្មីនេះអាជ្ញាធរជាតិបានដាក់ចេញវិធានការមួយចំនួនដើម្បី​​ជួយសម្រួលដល់​​ការធ្វើពាណិជ្ជកម្មដោយបន្ទាបថ្លៃចំណាយលើការដឹកជញ្ជូននិងគាំពារធុរកិច្ចដោយកាត់បន្ថយចំនួនថ្ងៃឈប់សម្រាកផ្លូវការ។

ការអនុវត្តវិធានការទាំងនេះបានជោគជ័យអមជាមួយកិច្ចខិតខំថែមទៀតក្នុងការ​​ដោះស្រាយបញ្ហា​​អគ្គិសនីមានថ្លៃខ្ពស់និងបញ្ហាខ្វះខាត​​​​ជំនាញនឹង​​​ជួយជំរុញ​​​ការវិនិយោគថែមទៀតនៅក្នុងផ្នែកផលិតកម្ម​​មានតម្លៃបន្ថែមកាន់តែខ្ពស់ជា​​ពិសេសក្នុង​​ផ្នែក​​ផលិតគ្រឿងប្រើប្រាស់ដើរ​​ដោយអគ្គិសនីនិងគ្រឿងផ្គុំឧបករណ៍អគ្គិសនីដែលជាឧស្សាហកម្មមួយកំពុងលេចមុខ​​ឡើង​​និងក្នុងផ្នែក​​ផលិតគ្រឿងបន្លាស់រថយន្តដែលគួរតែមានការកែលម្អឱ្យបាន​​ប្រសើរថែមទៀតដែរ។

ជំហានដំបូងសំខាន់បំផុតគឺត្រូវពង្រឹងសមត្ថភាពតាមដានត្រួតពិនិត្យនិង​​ត្រៀម​​លក្ខណៈសម្រាប់ពេលមានវិបត្តិ​​ហិរញ្ញវត្ថុ។ការហូរចូលរបស់ជនបរទេសដ៏ច្រើន​​​សន្ធឹកសន្ធាប់មកកាន់ប្រទេស​​​កម្ពុជានាពេល​​ប៉ុន្មានឆ្នាំកន្លងមកនេះអាចនឹងមិនឋិតថេរទេជាពិសេសនៅពេល​​ដែលសកលលោកមានភាពមិនប្រាកដប្រជា​​មិនចេះចប់និងសេដ្ឋកិច្ចរបស់ប្រទេស​​​ចិនកំពុងតែថយល្បឿន៕

អត្ថបទដែលជាប់ទាក់ទង