ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជធានីភ្នំពេញមានទូកចូលរួមប្រណាំង ជិត៥០ទូកនិងមានចំណុះទូកជាង៣០០០នាក់ដើម្បីចូលរួមប្រកួតប្រជែងក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកឆ្នាំនេះ

138

ភ្នំពេញ៖រាជធានីភ្នំពេញមានទូកចូលរួមប្រណាំងជិត៥០ទូកនិងមានចំណុះទូកជាង៣០០០នាក់ដើម្បីចូលរួមប្រកួតប្រជែងក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកដែលនឹងប្រព្រឹត្តិទៅនាថ្ងៃអាទិត្យច័ន្ទអង្គារ១៤១៥កើតនិង១រោចខែកត្តិកឆ្នាំកុរឯកស័ក.ស២៥៦៣ត្រូវនឹងថ្ងៃទី១០១១១២ខែវិច្ឆិកាឆ្នាំ២០១៩ខាងមុខនេះ

    ជាមួយគ្នានេះដើម្បីលើកទឹកចិត្តដល់កីឡាករកីឡាការិនីអុំទូកទាំងអស់នេះរដ្ឋបាលរាជធានីភ្នំពេញបានធ្វើការអំពាវនាវដល់អ្នកឧកញ៉ាលោកឧកញ៉ាអស់លោកលោកស្រីជាពាណិជ្ជករសិប្បករវិនិយោគិនសប្បុរសជនប្រធានមន្ទីរអង្គភាពទាំងអស់ចូលរួមជួយផ្ដល់អំណោយជាថវិកាស្បៀងអាហារឬសម្ភារៈប្រើប្រាស់ផ្សេងៗតាមលទ្ធភាពនិងសទ្ធាជ្រះថ្លា។

  នេះបើយោងតាមសេចក្តីអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញដែលក្នុងសេចក្តីអំពាវនាវនេះមានន័យទាំងស្រុងថារដ្ឋបាលរាជធានីភ្នំពេញសូមគោរពជម្រាបជូនឯកឧត្តមលោកជំទាវអ្នកឧកញ៉ាលោកឧកញ៉ាអស់លោកលោកស្រីជាពាណិជ្ជករសិប្បករវិនិយោគិននិងសប្បុរសជនលោកលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញសាលារាជធានីភ្នំពេញមេត្តាជ្រាបថា៖ក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកថ្ងៃអាទិត្យច័ន្ទអង្គារ១៤១៥កើតនិង១រោចខែកត្តិកឆ្នាំកុរឯកស័ក.ស២៥៦៣ត្រូវនឹងថ្ងៃទី១០១១១២ខែវិច្ឆិកាឆ្នាំ២០១៩ខាងមុខនេះរាជធានីភ្នំពេញមានទូកចូលរួមប្រណាំងចំនួន៤៩ទូកនិងមានចំណុះទូកចំនួន.៥៤៨នាក់។

ដើម្បីលើកទឹកចិត្តដល់កីឡាករកីឡាការិនីអុំទូកទាំង៤៩ទូកនេះរដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវឯកឧត្តមលោកជំទាវអ្នកឧកញ៉ាលោកឧកញ៉ាអស់លោកលោកស្រីជាពាណិជ្ជករសិប្បករវិនិយោគិននិងសប្បុរសជនលោកលោកស្រីប្រធានមន្ទីរអង្គភាពទាំងអស់មេត្តាចូលរួមជួយផ្ដល់អំណោយជាថវិកាស្បៀងអាហារឬសម្ភារៈប្រើប្រាស់ផ្សេងៗតាមលទ្ធភាពនិងសទ្ធាជ្រះថ្លា។អំណោយទាំងអស់សូមមេត្តាយកមកប្រគល់ជូនទីចាត់ការហិរញ្ញវត្ថុនៅសាលារាជធានីភ្នំពេញរៀងរាល់ម៉ោងធ្វើការ៕

អត្ថបទដែលជាប់ទាក់ទង