ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការឃុំខ្លួនដាក់ពន្ធនាគារបុរសឥស្លាមម្នាក់ ប៉ុនប៉ងរំលោភ នារីម្នាក់ ​

70

 

ខេត្តត្បូងឃ្មុំ:​បើយោងតាមសាលាដំបូងខេត្តត្បូងឃ្មុំ លោកឡុច ឡៅ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសឥស្លាមម្នាក់ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ លើនារីម្នាក់​ពេលដែលប្តីនាងមិននៅផ្ទះ។

បានឃើញ ដីកាកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៤៣៨ អ.យ/យ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩
របស់តំណាងអយ្យការអមសាលាដំបូង ខេត្តត្បូងឃ្មុំ បានសម្រេចបើកការស៊ើបសួរលើ : ឈ្មោះ ហ្ស៊ះ ម៉ារីវ៉ាន់ អាយុ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ កម្មករ ទីកន្លែងកំណើតនៅភូមិព្រែកតាហ៊ីប ឃុំជំនីក ស្រុកក្រចឆ្មារ ខេត្តកំពង់ចាម ទីលំនៅមុនពេលឃាត់ខ្លួនទៅភូមិព្រែកតាហ៊ីប ឃុំជំនីក ស្រុកក្រចឆ្មារ ខេត្តត្បូងឃ្មុំ ដែលជនរូបនេះត្រូវចោទត្រូវបានឃាត់ខ្លួនទៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨។
ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ ប៉ុនប៉ងរំលោភសេពសន្ថវៈ ប្រព្រឹត្តនៅចំណុចភូមិព្រែកតាហ៊ុប ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៧ និងមាត្រា ២៣៩ នៃក្រមព្រហ្មទណ្ឌ។
បានឃើញ មាត្រា២០៣ , មាត្រា២០៤ ,មាត្រា៦០៩ និងមាត្រា៦០៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
បានឃើញ ដីកាសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្នលេខ ១១៨៨ព្រទ១ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨របស់សាលាដំបូងខេត្តត្បូងឃ្មុំ ។

ហេតុដូច្នេះលោកចៅក្រមសម្រេច គឺបញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទ ដែលមានឈ្មោះ ហ្ស៊ះ ម៉ារីវ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាម (ដែលមានសាវតាជាតិដូចខាងលើ) ទៅឃុំខ្លួននៅពន្ធនាគារខេត្តត្បូងឃ្មុំ ដោយអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់។ រយៈពេលនៃការឃុំខ្លួនបណ្តោះអាសន្ន គិតរាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ និងមិនឲ្យហួសពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ លើកលែងតែមានដីកាបង្គាប់ឲ្យពន្យាពេលឃុំខ្លួន ឬ ដីកាបង្គាប់ឲ្យរក្សាទុកជនជាប់ចោទក្នុងឃុំរង់ចាំការជំនុំជម្រះ។ បង្គាប់ឲ្យប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ ទទួលយកជននេះនិងឃុំខ្លួនជននេះរហូតដល់មានបញ្ហាថ្មីសម្រេចផ្សេងពីនេះ ។ បង្គាប់ឱ្យគ្រប់ភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់ នៅពេលត្រូវបានបង្ហាញដីកានេះត្រូវសហការ
អនុវត្តឲ្យបានល្អនៅក្នុងករណីចាំបាច់ ។
សូមបញ្ជាក់ថា កាលពីថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២៤និង០០ នាទីកម្លាំងជំនាញ នៃអធិការដ្ឋាន នគរបាលស្រុកក្រូចឆ្មារ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជំនីក ធ្វើការ បង្រ្កាបឃាត់ខ្លួន ជន សង្ស័យ១នាក់ ពីបទប៉ុនប៉ងរំលោភសេពសន្ថវ: កាលពីថ្ងៃទី៧ខែតុលា ឆ្នាំ២០១៩ ម៉ោង ២៣:៣០នាទី នៅចំណុចលើផ្ទះ ជនរងគ្រោះឈ្មោះម.ស.ស.វ.យ ស្ថិតភូមិព្រែកតាហ៊ុប ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ជនសង្ស័យឈ្មោះហ្ស៊ះ ម៉ារីវ៉ាន ភេទ ប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរឥស្លាម រស់នៅភូមិ ឃុំ កើតហេតុខាងលើ បានធ្វើសកម្មភាពឡើងគាស់ទ្វារផ្ទះប៉ុនប៉ង រំលោភសេពសន្ថវៈលើជនរង ឈ្មោះម.ស.ស.វ.យ ភេទស្រី អាយុ ២២ ឆ្នាំ ជាតិខ្មែរ ឥស្លាមរស់នៅភូមិឃុំខាងលើ ក្នុងខណៈពេលប្ដីមិននៅបានដេកជាមួយកូនតូចៗ០២នាក់៕

អត្ថបទដែលជាប់ទាក់ទង