ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មីមួយខ្សែចង ដៃប្រជាពលរដ្ឋនៅសង្កាត់ទៀន

71

ភ្នំពេញ៖កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ ធ្វើពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែថ្មី ស្ថិតក្នុងភូមិក្រាំង សង្កាត់ទៀន និងបានរៀបចំពិធីពិសានំបញ្ចុកសាមគ្គី ជាមួយបងប្អូនប្រជាពលរដ្ឋ ប្រកបដោយបរិយាកាសរីករាយ និងស្និទស្នាលយ៉ាងក្រៃលែង។
មន្ត្រីជំនាញបានឱ្យដឹងថា៖ការស្ថាបនាផ្លូវបេតុង១ខ្សែថ្មី ស្ថិតក្នុងភូមិក្រាំង សង្កាត់ទៀន មានប្រវែង ៥៥៤ម៉ែត្រ និងទទឹង ០៤ម៉ែត្រដោយប្រែក្លាយពីផ្លូវដីមកជាផ្លូវបេតុងរឹងមាំ។
ក្នុងឱកាសនោះលោក នុត ពុធដារ៉ា បានលើកឡើងថា៖ឱ្យតែប្រជាពលរដ្ឋនៅតែងគាំទ្រនយោបាលអភិវឌ្ឍន៍ប្រទេសជាតិរបស់សម្ដេចតេជោ ហ៊ុន សែន សមិទ្ធិផលនានាពិសេសផ្លូវថ្នល់ ប្រព័ន្ធលូ ប្រឡាយអាជ្ញាធរខណ្ឌនិងរាជធានីភ្នំពេញនៅតែបន្តកសាងនិងស្ថាបនាជូនបងប្អូនប្រជាពលរដ្ឋនៅតាមមុខផ្ទះក្នុងភូមិសង្កាត់បន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង