ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុនសែន៖កម្ពុជាពិជាមានមោទនភាពចំពោះសាសនាទាំងអស់ដែលបានរស់នៅមិនមានជម្លោះនឹងគ្នា

66

ភ្នំពេញ៖ នៅល្ងាចថ្ងៃសៅរ៍១៤កើតខែអស្សុជឆ្នាំកុរឯកស័ក..២៥៦៣ត្រូវនឹងថ្ងៃទី១២ខែតុលាឆ្នាំ២០១៩នេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញផ្តល់កិត្តិយក្នុងពិធិសំណេះសំណាលនិងពិសារអាហារសាមគ្គីជាមួយប្រជាពលរដ្ឋខ្មែរជាគ្រីស្ទបរិស័ទសរុបជាង,០០០នាក់នៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាតកោះពេជ្ររាជធានីភ្នំពេញ។

តាមការអោយដឹងពីឯកឧត្តមទេសរដ្ឋមន្ត្រីហ៊ឹមឆែមរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានឱ្យដឹងថាបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរដែលបានជឿលើគ្រីស្ទសាសនាមានចំនួនសរុប១១៤,៤០២នាក់។គ្រីស្ទសាសនាក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹងនិងអប់រំសីលធម៌ចរិយាធម៌សង្គមនិងចូលរួមយ៉ាងសកម្មក្នុងការកសាងនិងអភិវឌ្ឍសង្គមកម្ពុជាឱ្យមានសុខសន្តិភាពស្ថិរភាពរស់នៅប្រកបដោយភាពថ្លៃថ្នូរនិងសុខដុមរមនាជាមួយគ្នាវៀរចាកផុតពីការរើសអើងប្រកាន់ពូជសាសន៍ពណ៌សម្បុរនិន្នាការជំនឿសាសនាអំពើប្រទូសរ៉ាយអំពើហឹង្សាផ្សេងៗទាំងនៅក្នុងគ្រួសារសហគមន៍ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូល។

សម្តេចតេជោហ៊ុនសែនបានបង្ហាញនូវក្តីរីករាយសប្បាយចិត្តដែលបានអញ្ជើញចូលរួមសំណេះសំណាលនិងពិសារអាហារសាគ្គីជាមួយបងប្អូនគ្រីស្ទបរិស័ទនាពេលនេះ។នេះជាលើកទី៤ហើយដែលសម្តេចតេជោបានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងបងប្អូនគ្រីស្ទបរិស័ទដើម្បីសុខដុមនីយកម្មវិស័យគ្រីស្ទសាសនានៅក្នុងប្រទេសកម្ពុជា។សម្តេចតេជោក៏បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលជាអ្នកកាន់គ្រីស្ថសាសនាទាំងអស់ក្នុងប្រទេសកម្ពុជាដែលតែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការការអភិវឌ្ឍប្រទេសជាតិនិងចូលរួមថែរក្សាសុខសន្តិភាពជាពិសេសកន្លងមកនេះបានចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

សម្តចតេជោហ៊ុនសែនបានមានប្រសាសន៍ថាសាសនាធំៗនៅកម្ពុជាមាន៣ធំៗរួមមាន៖ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ, មានឥស្លាមសាសនានិងគ្រីស្ទសាសនា។ហើយសាសនាទាំងអស់អាចរស់នៅជាមួយគ្នាបានដោយមិនមានជម្លោះសាសនានោះទេហើយរាជរដ្ឋាភិបាលតែងតែផ្តល់ឱកាសនិងគាំទ្រចំពោះសាសនាទាំងអស់នោះដោយមិនមានការបំបិទសិទ្ធអ្នកកាន់សាសនាអ្វីឡើយ។

កម្ពុជាពិជាមានមោទនៈភាពចំពោះសាសនាទាំងអស់ដែលបានរស់នៅមិនមានជម្លោះនឹងគ្នាហើយក៏មិនមានការវាយប្រហារខាងណានោះទេ។សម្រាប់ប្រទេសកម្ពុជាបងប្អូនជឿទៅលើសាសនាមួយណាគឺជាសិទ្ធសេរីភាពរបស់បងប្អូន។សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាសាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជាបានរស់ឡើងវិញក្រោយពីរបបប្រល័យពូជសាសន៍ប៉ុលពតបានដួលរលំ។

ទំនាក់ទំនងរដ្ឋនិងសាសនាពិតជាបានបំពេញអោយគ្នាទៅវិញទៅមកហើយនៅលើលោកនេះគ្មានសាសនាណាដែលប្រដៅមនុស្សអោយធ្វើអំពើអាក្រក់នោះទេនៅក្នុងពិធីសំណេះសំណាលនោះផងដែរសម្តេចតេជោហ៊ុនសែនបានអំពាវនាវអោយប្រជាពលរដ្ឋអនុវត្តនូវចំនុចសំខាន់ៗចំនួន០៦ចំនុច៖

)ត្រូវរួមគ្នាការពារសន្តិភាពសន្តិសុខសណ្ដាប់ធ្នាប់ក្នុងសង្គមអោយបានគង់វង្សពីព្រោះបើមិនមានសន្តិភាពទេកុំនិយាយពីការរីកចម្រើនខាងសាសនាអោយសោះមានសន្តិភាពយើងអាចធ្វើអ្វីៗបានគ្រប់យ៉ាង។

)ត្រូវចូលរួមអនុវត្តអោយបានខ្ចប់ខ្ចួននូវគោលនយោបាយភូមិឃុំមានសុវត្តិភាពដូចជាចូលរួមលុបបំបាត់ចោរឆក់ចោរប្លន់ល្បែងស៊ីសងនានា។

)តាមសហគមន៍ឬតាមវិហារសាសនាត្រូវចូលរួមក្នុងយុទ្ធនាការកាត់បន្ថយនិងលុបបំបាត់បញ្ហាគ្រឿងញៀនខុសច្បាប់ផ្សេងៗ។

) ត្រូវយកចិត្តទុកដាក់លើបញ្ហាចរាចរណ៍ដែលជាបញ្ហាសំខាន់ក្នុងប្រទេសរបស់យើង។ដូច្នេះក្នុងពេលធ្វើដំណើរនៅលើដងផ្លូវត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ថ្ងៃនេះថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍។

)ត្រូវបន្តការយកចិត្តទុកដាក់លើការធ្វើសុខដុមនីយកម្មសាសនាខ្លួនឯងនិងធ្វើអោយមានទំនាក់ទំនងល្អជានិច្ចជាមួយសាសនាដ៏ទៃទៀតផងដែរ។

)ត្រូវបន្តធ្វើការបណ្តុះបណ្តាលធនធានមនុស្សអោយបានច្រើនបន្ថែមទៀតដើម្បីងាយស្រួលក្នុងការចូលរួមចំណែកក្នុងសង្គមនិងការអភិវឌ្ឍន៍លើវិស័យផ្សេងៗទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រីសូមឲ្យបងប្អូនអ្នកគោរពប្រតិបត្តិគ្រីស្ទសាសនាទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបន្តរក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាយើងឲ្យកាន់តែមានការអភិវឌ្ឍទៅមុខទៀត។នៅក្នុងឱកាសនោះសម្តេចតេជោហ៊ុនសែនបានជូនពរបងប្អូនគ្រីស្ទបរិស័ទទាំងអស់សូមជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នានិងសូមព្រះយេស៊ូគ្រីស្ទព្រះអង្គប្រទានពរដល់បងប្អូនកូនក្មួយគ្រីស្ទបរិស័ទទូទាំងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង