ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការ

57

(បន្ទាយមានជ័យ) ៖ នៅវេលាម៉ោង១៣និង០០នាទីថ្ងៃទី១០ខែតុលាឆ្នាំ២០១៩កម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន  ដឹកនាំដោយលោកវរសេនីយ៍ឯកប៊ុនសឿងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលផែនការងារគ្រឿងញៀន  បានចុះបង្រ្កាបករណីចែកចាយរក្សាទុកនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ចំនួន០២គោលដៅផ្សេងគ្នា 

លោកវរសេនីយ៍ឯកប៊ុនសឿងបានឲ្យដឹងថា  ក្រោយពីទទួលបានព័ត៌មានអំពីករណីខាងលើ  លោកបានស្នើសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ត្រីបោនប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងដោយមានការសម្របសម្រួលដោយលោកមាសច័ន្ទពិសិដ្ឋព្រះរាជអាជ្ញានៃអយ្យាការអមសាលាដំបូងខេត្តលោកបានចាត់ឲ្យកម្លាំងជំនាញចុះបង្រ្កាបដល់ទីតាំងកើតហេតុនិងនាំខ្លួនមកជនសង្ស័យមកសាកសួរចំនួន០៤នាក់ឈ្មោះវេតពឺនភេទប្រុសអាយុ២៦ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅមិនពិតប្រាកដក្នុងក្រុងសិរីសោភ័ណ  ឈ្មោះហ៊នតៈវណ្ណភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅមិនពិតប្រាកដក្នុងក្រុងសិរីសោភ័ណ  ឈ្មោះធី  និចភេទស្រីអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅមិនពិតប្រាកដក្នុងក្រុងសិរីសោភ័ណ  ឈ្មោះហុងគឹមឡេងភេទស្រីអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅមិនពិតប្រាកដក្នុងក្រុងសិរីសោភ័ណ  និងដកហូតវត្ថុតាងរួមមានគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន០៦កូនថង់ស្មើ,៥៩ក្រាម  ម៉ូតូ០១គ្រឿង  ទូរស័ព្ទដៃចំនួន០៣គ្រឿង  នាឡិកាដៃចំនួន០២ខ្សែ  ខ្សែកលោហធាតុពណ៌លឿង០១ខ្សែ  ចិញ្ចៀនលោហធាតុពណ៌លឿង០៣វង់  ក្រវិលលោហធាតុពណ៌លឿង០១ចំហៀង  កូនថង់ច្រកគ្រឿងញៀនមួយចំនួនឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន

ក្រោយពីបញ្ចប់ការស៊ើបអង្កេតនិងតាមចម្លើយសារភាពរបស់ជនសង្ស័យនិងការធ្វើតេស្តរកសារធាតុញៀនគឺមានភាពស៊ីសង្វាក់គ្នាបង្ហាញពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់ដូច្នេះជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ  ចែកចាយរក្សាទុកនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី

អត្ថបទដែលជាប់ទាក់ទង