ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រូបសំណាក់ដំរីដែលកែច្នៃអំពីគ្រឿងរណារយន្តនិងជាវត្ថុតាំងរឹបអូសពីជនល្មើសនឹងត្រូវរៀបចំដាក់តាំងនៅលើបរិវេណសួនច្បារសែនមនោរម្យដើម្បីបង្ហាញដល់សាធារណជននិងភ្ញៀវទេសចរមកទស្សនាកម្សាន្តក្នុងខេត្តមណ្ឌលគិរី

71

មណ្ឌលគិរី៖នាថ្ងៃទី១២ខែតុលាឆ្នាំ២០១៩លោកស្វាយសំអ៊ាងអភិបាលខេត្តមណ្ឌលគិរីនិងលោកលីសាមិសមាជិកក្រុមប្រឹក្សាខេត្តរួមទាំងក្រុមការងារគណៈកម្មការរៀបចំសាងសង់សួនច្បារសែនមនោរម្យបានចុះមើលទីតាំងដើម្បីដាក់តាំងរូបសំណាក់ដំរីដែលកែឆ្នៃអំពីគ្រឿងរណាយន្តនិងជាវត្ថុតាំងដែលរឹបអូសបានពីជនល្មើសនានាដើម្បីកែលម្អសួនច្បារសែនមនោរម្យឱ្យមានសោភ័ណ្ឌភាពល្អនិងអាចឱ្យសាធារណៈជនក៏ដូចជាភ្ញៀវទេសចរមកទស្សនាកំសាន្តនៅខេត្តមណ្ឌលគិរីឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។

  លោកស្វាយសំអ៊ាងអភិបាលខេត្តបានឱ្យដឹងថាការរៀបចំដាក់តាំងរូបសំណាក់ដំរីនៅលើសួរច្បារសែនមនោរម្យក្នុងក្រុងសែនមនោរម្យនាពេលខាងមុខនេះគឺជារូបសំណាក់ដែលកែឆ្នៃអំពីគ្រឿងរណាយន្តនិងជាវត្ថុតាំងដែលមន្រ្តីជំនាញរឹបអូសបានពីជនល្មើសនានាដែលលួចកាប់ឈើកន្លងមកក្នុងខេត្តមណ្ឌលគិរី។លោកបញ្ជាក់ថារូបសំណាក់ដំរីនេះមានកម្ពស់២.៨០ម៉ែត្រសាងសង់ពីគ្រឿងរណាយន្តដើម្បីតម្កល់ទុកជាវត្ថុតាំងដល់សាធារណជនដូច្នេះក្នុងនាមអាជ្ញាធរខេត្តក៏ដូចជាមន្ទីរជំនាញបានធ្វើគម្រោងស្នើសុំទៅក្រសួងដើម្បីយកវត្ថុតាំងទាំងនេះកែឆ្នៃទៅជារូបដំរីដើម្បីដាក់តាំងលើសួនច្បារសែនមនោរម្យក្នុងគោលបំណងទី១. កែលម្អបរិវេណសួនច្បារសម្រាប់ឱ្យប្រជាពលរដ្ឋចូលទស្សនាមើលទី២. រូបសំណាក់ដំរីនេះដែលសាងសង់អំពីគ្រឿងរណាយន្តទាំងអស់ដែលជាវត្ថុតាំងបម្រើការងារឱ្យបទល្មើសដែលរឹបអូសបានពីជនល្មើសនិងដើម្បីតម្កល់ទុកក៏ដូចជាសារមន្ទីរមួយបង្ហាញពីការកែឆ្នៃការដាក់តាំងទុកឱ្យសាធារណៈជននិងកូនចៅជំនាន់ក្រោយបានចាត់ទុកថាស្នាដៃរបស់ថ្នាក់ដឹកនាំខេត្តនិងមន្រ្តីជំនាញជំនាន់មុនបានគិតគូសាងសង់រូបសំណាក់ដំរីនេះ។លោកបន្ថែមថាការកែច្នៃនិងរៀបចំដាក់តាំងរូបសំណាក់ដំរីនៅលើសួនច្បារសែនមនោរម្យ១ក្នុងតម្លៃជាង២ម៉ឺនដុល្លារនេះគ្រាន់តែថ្លៃឈ្នួលមិនទាន់គិតថ្លៃសម្ភារៈ។

លោកអភិបាលខេត្តបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទៅសូមកុំប្រព្រឹត្តបទល្មើសព្រៃឈើពិសេសការកាប់ទន្ទ្រានដីរបស់រដ្ឋធ្វើជាកម្មសិទ្ធហើយថែទាំងសូមបញ្ឈប់មុខរបរកាប់ឈើដើម្បីយកទៅលក់ដែលជាមុខរបរបណ្ដាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិតនិងបំផ្លាញនូវធនធានធម្មជាតិឱ្យងាកមកបង្កបង្កើនមុខរបរណាដែលត្រឹមត្រូវដូចជាការដាំដុះដំណាំកសិឧស្សាហកម្មដែលជាមុខរបរយូរអង្វែង។

លោកឌិនប៊ុនធឿនអនុប្រធានមន្ទីរបរិស្ថានខេត្តបានឲ្យដឹងថាការសាងសង់រូបសំណាក់ដំរីនេះដោយមានការគិតគូរពីដឹកនាំក្រសួងបរិស្ថានក៏ដូចជាអាជ្ញាធរខេត្តមានការចូលរួមឧបត្ថម្ភពីអង្គការWWF អង្គការWCS និងក្រុមហ៊ុនរ៉េនីសង់មន្ទីរបរិស្ថានខេត្តបានរៀបចំកៃឆ្នៃគ្រឿងរណាយន្តដែលមន្រ្តីជំនាញរឹបអូសពីជនល្មើសដើម្បីសាងសង់ធ្វើជារូបសំណាក់ដំរីចំនួន០១ដែលមានកម្ពស់២.៨០ម៉ែត្រចំណាយថវិកាប្រមាណជាង២ម៉ឺនដុល្លាសម្រាប់តម្កល់ទុកនៅលើបរិវេណសួនច្បារសែនមនោរម្យក្នុងខេត្តមណ្ឌលគិរី៕

អត្ថបទដែលជាប់ទាក់ទង