ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មករធ្វើការនៅការដ្ឋាន វាយយកថ្មនៅភ្នំខ្សាក ឆក់ខ្សែភ្លើងស្លាប់

74

 

ខេត្តកណ្តាល៖ នគរបាលស្រុកស្អាងបានឲ្យដឹងថា លើកទី2ហើយ ដែលកម្មករធ្វើការនៅការដ្ឋាន វាយយកថ្មនៅភ្នំខ្សាក ឃុំស្អាងភ្នំ ស្រុកស្អាង ត្រូវបានស្លាប់ ដោយសារឆក់ចរន្តអគ្គិសនី។

ករណីឆក់ចរន្ដអគ្គីសនីបណ្ដាលឲ្យស្លាប់ នេះកើតហេតុនៅថ្ងៃសៅរ៍១៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័កព. ស ២៥៦៣ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩

វេលាម៉ោង១៧.៣០នាទី នៅចំនុច ការដ្ឋានវាយថ្មភ្នំខ្សាក ស្ថិតក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះចេង សម្ផស្សហៅភាស់ ភេទប្រុស អាយុ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចូកផេះថ្មភ្នំ ស្រុកកំណើតនៅភូមិវ៉ារិន ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ។

សភាពរឿងហេតុ៖ នៅថ្ងៃទី ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើជនរងគ្រោះ បានមកកាន់ខ្សែភ្លើងបណ្ដាល ឲ្យឆក់ប្រអប់ដៃខាងឆ្វេងដួលទៅដី ពេលជាមួយគ្នានោះមានឈ្មោះភន ផាត ភេទប្រុសអាយុ៤៣ឆ្នាំ (ត្រូវជាបងជីដូនមួយជនរងគ្រោះ) និងមិត្ដភក្រ័ធ្វើការជាមួយគ្នា បានបញ្ជូនជនរងគ្រោះដោយម៉ូតូ មកដល់ពេទ្យបង្អែកស្រុកស្អាង ជនរងគ្រោះត្រូវស្លាប់តែម្ដង។

ក្រោយពេលទទួលបានព័ត៌មានខាងលើកម្លាំងផ្នែកពិនិត្យកន្លែងកើតហេតុស្រុក បានសហការជាមួយលោកគ្រូពេទ្យ ក្រុមប្រឹក្សាឃុំ មេភូមិបានធ្វើការពិនិត្យសាកសពឃើញមានស្នាមខ្លោចប្រអប់ដៃខាងឆ្វេងចំនួន02កន្លែង ។

ការសន្និដ្ឋាន:ជនរងគ្រោះស្លាប់ដោយសារឆក់ចរន្ដអគ្គីសនី ។

ក្រោយពិនិត្យរួចសពបានប្រគល់ឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

អត្ថបទដែលជាប់ទាក់ទង