ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកហង់ជួន ណារ៉ុន៖ អ្នកជាប់ជើងឯក នឹងក្លាយជាកីឡាជម្រើសជាតិ

86


ភ្នំពេញ៖លោករដ្ឋមន្រ្តីក្រសួងអប់រំយុវជន និង កីឡា និង ជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT
(World Taekeond )បានថ្លែងនៅក្នុេពីធីបើកការប្រកួតកីឡាតេក្វាន់ដូនាល្ងាចថ្ងៃទី១៣តុលាថាការប្រកួតនេះបើ
នរណាដណ្ដើមបានជើងឯកនឹងក្លាយជាកីឡាជម្រើសជាតិនាឆ្នាំក្រោយ ។
ការប្រកួតជើងឯកជាតិគឺជាការប្រកួតដោយប្រើប្រាស់ថវិការបស់ក្រសួងអប់រំយុវជន និង កីឡា។ឆ្នាំនេះ
ការប្រកួតមានរយៈពេល៤ថ្ងៃគឺបញ្ចប់នៅថ្ងៃទី១៥តុលា ។
បើតាមការឲ្យដឹងពីលោកគង់ សក្ខិដាដែលជាអគ្គលេខាធិការរបស់សហព័ន្ធនោះថាការប្រកួតជើងឯក
ជាតិឆ្នាំនេះមានក្លិប សមាគមចំនួន២៦ចូលរួមដែលក្នុងនោះក្លិប សមាគមនៅរាជធានីភ្នំពេញចំនួន២០ និងមកពី
បណ្ដាខេត្តនានាចំនួនក្លិប ។
ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចំនួន១៧៣នាក់ដែលក្នុងនោះប្រតិភូនិង គ្រូបង្វឹកចំនួន៥៣នាក់ កីឡាករចំនួន៧៤នាក់ និង កីឡាការិនីចំនួន៤៦នាក់ ។វិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន២១វិញ្ញាសាដែល
ក្នុងនោះមេគុនមានចំនួន៦វិញ្ញាសា និងប្រយុទ្ធមានចំនួន១៥វិញ្ញាសា ។
តេក្វាន់ដូ WTជាប្រភេទកីឡាប្រយុទ្ធ និងជាមរតករបស់ប្រជាជនសាធារណរដ្ឋកូរេដែលសព្វថ្ងៃនេះនៅ
លើពិភពលោកមានមនុស្សចំនួន៩០លាននាក់កំពុងតែហ្វឹកហាត់ ។សម្រាប់កម្ពុជាប្រភេទកីឡានេះក៏កំពុងតែ
មានសក្ដានុពលហើយសាលារៀនជាច្រើបានបញ្ចូលកីឡានេះទៅក្នុងកម្មវិធីសិក្សារបស់ខ្លួន ។
លោកហង់ជួន ណារ៉ុនកន្លងមកបានអះអាងថាជាមួយនឹងការជម្រុញឲ្យតេក្វាន់ដូឲ្យមាននៅក្នុងកម្មវិធី
សិក្សាលោកនឹងបង្កើតឲ្យមានបរិញ្ញាប័ត្រតេក្វាន់ដូនៅកម្ពុជាទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង