ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហ្វេសប៊ុកSovannara Som ថាឧត្តមសេទីយ៍ទោ អាត់ ខែម ​បានផ្តាច់ខ្លួន មកចូលរួមជាមួយរដ្ឋាភិបាលជាតិខ្មែរនិរទេស តែស្នងការខេត្តបន្ទាយមានជ័យបដិសេធ

56

 

ភ្នំពេញ៖ មានអាខោនហ្វេសប៊ុកឈ្មោះSovannara Som បានសរសេរផ្សព្វផ្សាយតាមប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកថា លោកឧត្តមសេទីយ៍ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ បានផ្តាច់ខ្លួនមកចូលរួមជាមួយរដ្ឋាភិបាលជាតិខ្មែរនិរទេស។ បន្ទាប់ពីមានករណីនេះកើតឡើង ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ថ្កោលទោស​ពួក​ឧ​ន្ទា​ម​ក្រៅច្បាប់​ ដែល​ប្រើប្រាស់​ព័ត៌មាន​ក្លែងក្លាយ​វាយប្រហារ​មក​លើ​ថ្នាក់ដឹកនាំ។​ ​

បើតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៣ខែតុលាថា នាពេលថ្មីៗនេះ មានអាខោនហ្វេសប៊ុកFacebookឈ្មោះSovannara Som បានសសេរផ្សព្វផ្សាយតាម
ប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកថា”ជយោ!ពេលនេះលោកឧត្តមសេទីយ៍ទោ អាត់ ខែម ស្នងការខេត្តបន្ទាយ
មានជ័យ ក៏បានផ្តាច់ខ្លួនមកចូលរួមជាមួយរដ្ឋាភិបាលជាតិខ្មែរនិរទេសដែរ សូមស្វាគមន៍!!” នាថ្ងៃទី១២ ខែតុលា
ឆ្នាំ២០១៨ ដែលមានលក្ខណៈញុះញង់ខុសពីការពិត និងបង្ហោះបម្លែងព័ត៌មានមិនពិត មានការ Share តៗគ្នា។
នេះគ្រាន់តែជាព័ត៌មានក្លែងក្លាយដែលក្រុមឧទ្ទាមក្រៅច្បាប់បានព្យាយាមផ្សព្វផ្សាយ ក្នុងចេតនាអាក្រក់
ញុះញង់ដើម្បីបំភាន់សាធារណជន និងមានចេតនាបំផ្លាញដល់សន្តិភាព ឯករាជ្យជាតិ ដើម្បីបង្គចស្មារតីកង
កម្លាំងនគរបាលជាតិ ជាពិសេសនគរបាលខេត្តបន្ទាយមានជ័យ ដែលជាព័ត៌មានក្លែងក្លាយបំពុលសង្គម ផ្ទុយទៅ
វិញលោកឧត្តមសេនីយ៍ទោ អាត់ ខែម កំពុងតែថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ
ហើយមានតែជំហមួយគត់ គឺប្តូរផ្តាច់ ការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ។
ប្រឆាំងដាច់ខាតគ្រប់ឧបាយកលរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមប្រកាសបដិសេធន៍ និងច្រានចោលរាល់ខ្លឹមសារទាំងស្រុង ដែលបង្ហោះលើអាខោនហ្វេសប៊ុក Facebook ឈ្មោះ Sovannara Som និងបក្ខពួក ដែល
ផ្សព្វផ្សាយព័ត៌មានមិនពិតមានបំណងបំផ្លិចបំផ្លាញសន្តិភាព ញុះញង់ធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពកងកម្លាំង
នគរបាលជាតិ និងសូម ថ្កោលទោសដាច់អហង្ការមិនអាចលើកលែងបាន ។

លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរង និងជា អ្នកនាំពាក្យ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់ សារព័ត៌មានថា ក្នុងនាមខ្លួនលោកផ្ទាល់ ក៏ដូចជាលោកស្នងការនគរបាល ខេត្តបន្ទាយមានជ័យ មានគោលជំហរតែមួយគត់ គឺ ការពារ រាជរដ្ឋាភិបាលស្របច្បាប់ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ព្រមទាំងបេជ្ញាកម្ចេច ក្រុមឧទ្ទាមក្រៅច្បាប់ នៅគ្រប់រូបភាពណាក៏ដោយ ដើម្បីការពារ សុខសន្តិភាព ឯករាជ្យភាព សាសនា ព្រះមហាក្សត្រ និង សន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្រោមគោលនយោបាយឈ្នះៗ របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ។

លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ក្នុងនាមលោកជា អ្នកនាំពាក្យ នៃ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ សូមថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះ អាខោនហ្វេសបុក ឈ្មោះ Sovannara Som ថាជនអគតិ ជាជនឈ្លើងសង្គម គ្មានវិជ្ជាជីវៈសារព័ត៌មាន បានធ្វើអោយមានការភន្ត័ច្រឡំមកលើកងកម្លាំងនគរបាលជាតិ ជាពិសេសនគរបាលខេត្តបន្ទាយមានជ័យ ។ លោកបានបន្តទៀតថា ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធ ដាច់ខាតត្រូវតែការពារ រាជរដ្ឋាភិបាលស្របច្បាប់ មិនអាចក្រុមឧទ្ទាមណាមួយ មកផ្ដួលរំលំរដ្ឋាភិបាល ដែលកើតឡើងដោយការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ បានជាដាច់ខាត បើទោះបីត្រូវពលីជីវិត ក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង