ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាតក​ម្មបាញ់សម្លាប់ជនជា​តិចិ​ន បញ្ជូន​ជនជា​តិចិ​ននិងខ្មែ​រ៤​នាក់ ទៅតុលាការ

109

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេ​ត្ត​ព្រះសីហ​នុ បានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យ​ចំ​នួន៤​នាក់ ចិន២នាក់ និងជនជាតិខ្មែរ២នាក់ ពាក់ព័ន្ធនឹងអំ​ពើបា​ញ់សម្លាប់​ជន​ជាតិចិន ទៅសាលាដំបូងខេត្តសី​ហ​នុ ដើម្បីផ្តន្ទាទោស​ នៅព្រឹកថ្ងៃទី១៤ តុលា២០១៩នេះ។ ជនល្មើសទាំង៤នាក់ ​ ពាក់ព័ន្ធនឹងអំ​ពើបា​ញ់សម្លាប់​ជន​ជាតិចិន នៅក្រុងព្រះសីហនុដែលបាន​ប្រព្រឹ​ត្តកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

លោកឧត្តមសេនីយ៍ត្រី ​កុ​ល ផាលី ស្នងការរងន​គរបា​លខេ​ត្តព្រះ​សីហនុ ទទួលផែនព្រហ្មទណ្ឌបាន​ថ្លែ​ងក្នុងសន្និសីទកា​សែត​ ព្រឹកថ្ងៃទី១៤ ខែតុ​លានេះ​ថា ជនសង្ស័យទាំង៤នាក់ខាងលើ​នេះ​ គឺកម្លាំងជំនាញបានចាប់ខ្លួនជាប​ន្ត​បន្ទា​ប់ ​ក្រោយពី​នគ​របាលចាប់​ខ្លួនជ​នសង្ស័យ​បាន​២នាក់ ភ្លាមៗក្រោយពេលកើតហេតុ។​

លោកស្នងការរង ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ​ជនសង្ស័យជាជ​នជាតិ​ចិន​២នាក់ ក្រោយនេះជាបក្ខពួកក្រុមឃាតក​រ​ ដែ​លបាញ់​សម្លាប់​ជន​រងគ្រោះ​ជាជនជា​តិចិ​នដូ​ចគ្នា (សរុប៤នាក់ស្រីម្នាក់) ត្រូ​វបាន​ចាប់ខ្លួ​នអស់​ហើយ។​

ចំណែកជនសង្សយ័ជាជនជាតិខ្មែ​រ​២នាក់ មុខរបរធ្វើការនៅកាស៊ីណូ ដែលនគរបាលចាប់ខ្លួនដែ​រនោះ​ ​បើតាមលោកស្នងការ​រ​ងអះអា​ងថា អ្នកទាំង២ពាក់ព័ន្ធនឹងបទផ្សំ​គំ​និត (លក់អាវុធឲ្យក្រុមជនសង្ស័​យ​) ​យកទៅធ្វើសកម្មភាពបាញ់សម្លា​ប់​ជនរ​ងគ្រោះ។​

សមត្ថកិច្ចបន្តថា ជនសង្ស័​យ​មាន​ឈ្មោះដូច​ខាងក្រោម​៖ ១- ឈ្មោះ YI XIN ភេទប្រុស អាយុ៣១ឆ្នាំជនជាតិចិន ​មុ​ខរ​បរ​មិន​ពិតប្រាកដ ២- ឈ្មោះ CHEN HAO ភេទប្រុសអាយុ៣០​ឆ្នាំ​ ជនជាតិចិន មុខរបរមិនពិត​ប្រា​កដ ៣- ឈ្មោះ នាង សានិតភេទប្រុសអា​យុ៣​០​ឆ្នាំ ជនជាតិខ្មែរ អតីតបុគ្គលិកកាស៊ីណូ ៤- កែវ ប៊ុនណារ៉ា ភេទប្រុសអាយុ៤៤ឆ្នាំ ជ​នជាតិខ្មែរ មុខរបរប​ច្ចុ​ប្បន្នបុ​គ្គលិក​កាស៊ីណូ៕

អត្ថបទដែលជាប់ទាក់ទង