ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​ជនជាតិ​ចិន​៤​នាក់​ ពាក់ព័ន្ធ​ករណី​លួច​ កាច់​បំបែក​សោរ​ម៉ូតូ​ និង​វាយ​ប្លន់​ជនជាតិ​ចិន​ និង​ជនជាតិ​ចិន​

80

ព្រះសីហនុកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឃាត់ខ្លួនជនជាតិចិនចំនួននាក់ពាក់ព័ន្ធករណីលួចកាច់បំបែកសោរម៉ូតូនិងវាយប្លន់ជនជាតិចិននិងជនជាតិចិនប្រតិបត្តិការឃាត់ខ្លួនក្រុមជនជាតិចិនខាងលើធ្វើឡើងកាលពីរសៀលថ្ងៃទី១៣ខែតុលាឆ្នាំ២០១៩នៅចំណុចម្តុំឧតុនិយមស្ថិតក្នុងភូមិសង្កាត់ក្រុង​-​ខេត្តព្រះសីហនុ

លោកឧត្តមសេនីយ៍ទោជួនណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថាមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យខាងលើកម្លាំងល្បាតផែននគរបាលព្រហ្មទណ្ឌបានប្រទះឃើញជនសង្ស័យជាជនជាតិចិននាក់កំពុងធ្វើសកម្មភាពកាច់បំបែកសោរកម៉ូតូឃើញដូចនេះសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យនិងត្រួតពិនិត្យឃើញមានឧបករណ៍សំរាប់កាច់សោរកម៉ូតូមួយចំនួនបន្ទាប់មកសមត្ថកិច្ចយើងបានឃាត់ខ្លួនកមកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីសួរនាំ

ក្រោយពីសួរនាំជនសង្ស័យរួចសមត្ថកិច្ចយើងបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតឈានដល់ចាប់បានបក្ខពួកជនសង្ស័យចំនួននាក់បន្ថែមទៀត

ជនសង្ស័យចំនួននាក់៖១.​ឈ្មោះ​ Zhou​ Wen​ ភេទប្រុសអាយុ២៥ឆ្នាំជនជាតិចិនមុខរបរមិនពិតប្រាកដស្នាក់នៅភូមិសង្កាត់ក្រុង​-​ខេត្តព្រះសីហនុលិខិតឆ្លងដែនៈ​ (​គ្មាន​),​ .​ឈ្មោះ​ Tan​ Bei​ ភេទប្រុសអាយុ២៩ឆ្នាំជនជាតិចិនមុខរបរមិនពិតប្រាកដស្នាក់នៅភូមិសង្កាត់ក្រុង​-​ខេត្តព្រះសីហនុលិខិតឆ្លងដែនៈ​ (​គ្មាន​),​ .​ឈ្មោះ​ Lin​ Wei​ ភេទប្រុសអាយុ២៩ឆ្នាំជនជាតិចិនមុខរបរមិនពិតប្រាកដស្នាក់នៅភូមិសង្កាត់ក្រុង​-​ខេត្តព្រះសីហនុលិខិតឆ្លងដែនៈ​ (​គ្មាន​)​ និង.​ឈ្មោះ​ Li​ HongLiang​ ភេទប្រុសអាយុ៤២ឆ្នាំជនជាតិចិនមុខរបរមិនពិតប្រាកដស្នាក់នៅភូមិសង្កាត់ក្រុង​-​ខេត្តព្រះសីហនុលិខិតឆ្លងដែនៈ​ (​គ្មាន​)​

វត្ថុតាងចាប់យកបានរួមមានឧបករណ៍សំរាប់ចម្លងសោរ​,​ ឧបករណ៍សំរាប់ឆ្កឹះសោរ​,​ សក់ក្លែងក្លាយចំនួន(​សំរាប់ប្រព្រឹត្តបទល្មើសឧក្រិដ្ឋ​),​ ស្រោមមុខខ្មៅឃើញតែរង្វង់ភ្នែកចំនួន(​សំរាប់ប្រព្រឹត្តបទល្មើសឧក្រិដ្ឋ​),​ ដំបងដែករលាស់ចំនួនដើម​,​ មួកចំនួន,​ ពិលឆក់ចំនួន,​ វិទ្យុទាក់ទងចំនួន,​ ម៉ាស៊ីនឆូតលុយចំនួន,​ លិខិតឆ្លងដែនចំនួន០២ច្បាប់​,​ ផ្លែកាច់សោរកម៉ូតូចំនួន១៤ផ្លែ​,​ ដងសំរាប់កាច់បំបែកសោរកម៉ូតូលេខចំនួនដើម​,​ ដែកកាច់បំបែកសោរ​ Solex​ ដើម​,​ ឧបករណ៍សំរាប់បើក​Lock​ សន្ទះសោរម៉ូតូ,​ ម៉ាស់ចំនួន១០,​ សោរម៉ូតូចំនួន,​ សោរអក្សរ​T​ ចំនួន,​ ឧបករណ៍សំរាប់បំបែកកញ្ចក់រថយន្តចំនួន,​ ឧបករណ៍សំរាប់ផ្តាច់ប្រព័ន្ធ​ Lock​ រថយន្តចំនួន,​ ឧបករណ៍សំរាប់កាច់បំបែកសោរទូរដែកចំនួន,​ ឧបករណ៍សំរាប់ឆ្កឹះសោរទា្វររថយន្ត​,​ ទ្វារផ្ទះ​,​ សោរម៉ូតូ​,​ សោរផ្ទះមួយចំនួនធំ​,​ ម៉ូតូម៉ាក​ Air​ Blade​ ចំនួនគ្រឿង

លោកស្នងការបន្តថាតាមចម្លើយសារភាពជនសង្ស័យជនជាតិចិនទាំងនាក់ខាងលើបានឲ្យដឹងថាក្នុងចំណោមជនសង្ស័យជនជាតិចិននាក់មានជនសង្ស័យជនជាតិចិននាក់គឺ​:(​ឈ្មោះ​ Zhou​ Wen​ និងឈ្មោះ​Tan​ Bei​ )​ ដែលបានប្រព្រឹត្តបទល្មើសវាយប្លន់ជនរងគ្រោះម្នាក់ជាជនជាតិចិនដូចគ្នាកាលពីថ្ងៃទី០៩ខែតុលាឆ្នាំ២០១៩វេលាម៉ោង១១នឹង២០នាទីនៅតាមផ្លូវជិតអង្គការម្លប់តាប៉ាស្ថិតក្នុងភូមិសង្កាត់ក្រុង​-​ខេត្តព្រះសីហនុ

ជនរងគ្រោះឈ្មោះ​ Liu​ Chuan​ ភេទប្រុសអាយុ៣០ឆ្នាំជនជាតិចិនមុខរបរកម្មករសំណង់មានទីលំនៅលក់ដូរលិខិតឆ្លងដែនលេខៈ​ E04274347​ ​​សំភារៈបាត់បង់ប្រាក់,៧០០$​ (​មួយពាន់ប្រាំពីររយដុល្លារ​),​ ទូរស័ព្ទគ្រឿងម៉ាក​ i-Phone​

បច្ចុប្បន្នកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងបន្តការសាកសួរយកចម្លើយនិងការសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី

 

អត្ថបទដែលជាប់ទាក់ទង