ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ប្រជុំដើម្បីដាក់វិធានការចាំបាច់ ក្នុងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឧិកាសព្រះរាជពិធីបុណ្យអុំទូក

37

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានសំរេចបង្កើតគណៈកម្មការ និងអនុគណៈកម្មការទទួលបន្ទុករៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប,សំពះព្រះខែអកអំបុកនិងរៀបចំខួបអនុស្សាវរីយ៏លើកទី៦៦នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរះភូមិន្ទឆ្នាំ២០១៩នៅរាជធានីភ្នំពេញនាពេល ដ៏ខ្លីខាងមុខនេះ។

   ការសំរេចបង្កើតគណៈកម្មការ និងអនុគណៈកម្មការទទួលបន្ទុករៀបចំព្រះរាជពិធីបុណ្យជាតិខាងលើនេះបានបង្ហាញអោយដឹង ក្នុងកិច្ចប្រជុំមួយជាមួយកម្លាំងមានសមត្ថកិច្ច អាជ្ញាធរដែនដីទាំង១៤ មន្ទីរចំណុចអោយរដ្ឋបាលរាជធានី ពាក់ព័ន្ធការរៀបចំព្រះរាជពិធីបុណ្យជាតិកាលពីរសៀលថ្ងៃទី១៤តុលា នៅសាលារាជធានីភ្នំពេញ

  លោកឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញបានថ្លែងថា ការពារសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយក្នុងឧិកាសបុណ្យជាបញ្ហាត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងកំរិតទប់ស្កាត់ពួកឧទ្ទាមក្រៅដែលមានបំណងប៉ុនប៉ងបំផ្លាញភាពសុខសាន្តរបស់ប្រជាពលរដ្ឋយើង និងបំផ្លាញសន្តិភាព ការអភិវឌ្ឍន៏ដែលប្រជាពលរដ្ឋយើងកំពុងមានក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជាប្រមុខ។តែទោះបីយ៉ាងណាយើងត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឧ្យិបានល្អក្នុងឧិកាសបុណ្យខាងមុខនេះ

   ក្នុងសេចក្តីណែនាំស្តីពីការរៀបចំផែនការ ការពារសុវត្ថិភាពមន្ត្រីដឹកនាំថ្នាក់ក្រោមជាតិរបស់ក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា ក្នុងដំណាក់ កាលចុងក្រោយនេះ បើទោះបីជាទទួលបរាជ័យជាបន្តបន្ទាប់ក្នុងការប៉ុនប៉ងដណ្តើមអំណាចផ្ទុយពីគោលការលទ្ធិប្រជាធិបតេយ្យក្តី ក៏ក្រុមឧទ្ទាមនៅក្រៅប្រ ទេស បានខិតខំរិះរកគ្រប់ឧបាយកលដោយធ្វើសកម្មភាពបំភ្លៃសភាពការណ៏ ជំរុញឲ្យបរទេសដាក់សម្ពាធ និងទណ្ឌកម្មសេដ្ឋកិច្ចលើព្រះរាជាណាចក្រកម្ពុជាផង និងរៀបចំពង្រឹងយន្តការខ្សែបណ្តាញនៅក្នុងប្រទេសផង។ជាមួយគ្នានេះពួក ឧទ្ទាមថែមទាំងបានរៀបចំផែនការប៉ុនប៉ងបង្កអសន្តិសុខ បំផ្លាញភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងសង្គមជាតិតាមរយះការញុះញ៉ុងបំបែកបំបាក់ផ្ទៃក្នុងជាតិ និងប្រមូលកំលាំងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោត។ពួកនេះ ក៏មានឧបាលកលប៉ុនប៉ងបង្កអំពើឧក្រឹដ្ឋកម្មនានានៅតាម មូលដ្ឋានក៏ដូចជាលបចាប់ចំណាប់ខ្មាំង ការលួចធ្វើឃាដចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចមន្ត្រីដឹកនាំថ្នាក់ក្រោមជាតិផងដែរ។

   លោកឃួង​ស្រេង មានប្រសាសន៏ថា ក្រៅពីការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យយើងក៏ត្រូវពង្រឹងកិច្ចការពារក្រសួង,ស្ថាប័នសំខាន់ៗនិងក្តាប់ពត៏មានឲ្យបានច្បាស់ទើបយើងគ្រប់គ្រងសភាពការបានល្អ៕

 

អត្ថបទដែលជាប់ទាក់ទង