ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីព័ត៌មាននិយាយពីរឿងចែកចាយនូវខ្សែវីដេអូខ្លី សមត្ថកិច្ចឃាត់ឡានពេទ្យ ឲ្យឡានអ្នកធំទៅមុន

170

ភ្នំពេញ៖ ថ្មីៗនេះ មានការចែកចាយនូវខ្សែវីដេអូខ្លីនៅ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែល បង្ហាញពីសំដីរបស់មន្ត្រីមានសមត្ថកិច្ច បានធ្វើ ការផ្អាកដំណើររថយន្តពេទ្យ ដែលបើកស៊ឺរ៉ែន និងធ្វើសញ្ញាបក់ដៃសុំទៅមុនជាបន្ទាន់ ដោយការឃាត់ផ្អាកដំណើរនោះ គឺដើម្បីឲ្យក្បួនរថយន្តរបស់អ្នកធំ ដើរចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញតាមច្រកវីអាយភី ធ្វើដំណើរទៅមុនសិន ទើបអាចអនុញ្ញាត ឲ្យរថយន្តពេទ្យទៅតាមក្រោយ។

ទាក់ទងនឹងករណីនេះ លោក ខៀវ កញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរក្នុងហ្វេសបុករបស់លោកថា
“ឃើញគេយករូបថតពីរ បីសន្លឹក​ ដោយមិនច្បាស់ថាអ្នកណាជាអ្នកណាផង ហើយជជែកគ្នាបែកព្យុះពីអាទិភាពឡាន «អ្នកធំ» ( អត់ដឹងធំកម្រិតណាទេ ) និង​ «ឡានដឹកអ្នកជំងឺ» ( មិនដឹងមានអ្នកជំងឺឬអត់​ ឡានឈប់ប៉ុន្មានម៉ោង​? ) ។ នេះហើយដែលជាការបារម្ភរបស់ខ្ញុំលើអ្វីដែលខ្ញុំហៅថា «ចំណេះដឹងផ្លូវកាត់» [Shortcut knowledge] ពោលគឺចេះច្បោលៗតែច្រឡំទុកចិត្តថាខ្លួនចេះច្បាស់ដូចថ្ងៃ ! មិនរិះគន់អ្នកណាទាំងអស់​ តែខ្ញុំចង់ឲ្យ កូនខ្មែរចេះរបៀបរៀន (Learn to learn) ដើម្បីមានរបៀប​ ( អភិក្រម ) វិភាគជួយសង្គមដ៏កម្សត់របស់យើងបាន”៕

អត្ថបទដែលជាប់ទាក់ទង