ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈពង្រឹងមូលដ្ឋានសង្កាត់ស្វាយរលំ​ កាដូផ្លូវ១ខ្សែជូនប្រជាជនប្រើប្រាស់

46

កណ្ដាល៖កាលពីព្រឹកថ្ងៃទី១៦ខែតុលាឆ្នាំ២០១៩នេះលោកហៀង សុខេង ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋាន ភូមិលេខ១សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល និង សហការីបានចុះពិនិត្យសកម្មភាពនៃការស្ថាបនា ផ្លូវចាក់កម្ទេចថ្មមិចមួយខ្សែនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាលទុកជាចំណង់ដៃជូនដល់បងប្អូនប្រជាជន រស់នៅតំបន់នោះបានប្រើប្រាស់ជាមធ្យោបាយក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលមកកាន់ទីផ្សារនាក្រុងតាខ្មៅ និងមកកាន់ទីផ្សារនានានៅទីក្រុងភ្នំពេញផងដែរ។
លោកហៀង សុខេងគណៈពង្រឹងមូលដ្ឋានសង្កាត់ស្វាយរលំបាន មានប្រសាសន៍លើកឡើងថាដោយពិនិត្យមើលឃើញ ជាក់ស្ដែងពីការលំបាក់ក្នុងធ្វើដំណើររបស់បងប្អូន ប្រជាជនរស់នៅតំបន់នោះទើបគណៈពង្រឹងមូលដ្ឋាន នាភូមិលេខ១សង្កាត់ស្វាយរលំចុះទៅស្ថាបនាផ្លូវមួយខ្សែ ដោយចាក់ក្រាលកម្ទេចថ្មមិចពោលគឺប្រែក្លាយពីផ្លូវដីមក ជាផ្លូវក្រាលថ្មមិចទុកជាកាដូឬជាចំណងដៃជូនដល់ពួកគាត់ ប្រើប្រាស់ជាមធ្យោបាយតាមយានយន្តគ្រប់ប្រភេទក្នុងការធ្វើដំណើរដោយលែង ព្រួយបារម្ភជួបការលំបាកដូចគ្រាមុនៗទៀតឡើយគឺកាលពីមិនទាន់ស្ថាបនា។
ឯកឧត្ដមហៀង សុខេង បានមានប្រសាសន៍លើកឡើង ពីសារៈសំខាន់នៃការប្រើប្រាស់ផ្លូវដោយសង្កត់ធ្ងន់ថាមានផ្លូវថ្នល់ និង ស្ពានគឺមានក្ដីសង្ឃឹមឈានកាត់បន្ថយភាពក្រីក្រផងដែរ។ ដូចនេះក្រោយពីស្ថាបនាផ្លូវនេះហើយរួចរាល់នោះសូមបងប្អូន ជួយថែរក្សាផ្លូវដើម្បីប្រើប្រាស់ក្នុងការធ្វើដំណើរបានយូរអង្វែងទៅថ្ងៃអនាគត ព្រោះផ្លូវថ្នល់ប្រៀបបីដូចសរសៃរឈាមតភ្ជាប់គ្នាពីតំបន់មួយ ឆ្ពោះទៅតំបន់មួយទៀតក្នុងការធ្វើដំណើរតាមយានយន្តគ្រប់ប្រភេទ ពិសេសក្នុងការដឹកជញ្ជូនកសិផលរបស់កសិករមកកាន់ទីផ្សារ។
លោកហៀង សុខេង បានមានប្រសាសន៍លើកឡើងទៀតថា ផ្លូវមួយខ្សែខាងលើនេះ​ ក្រោយពីស្ថាបនារួចគឺបងប្អូនរស់នៅក្នុងភូមិលេខ១នេះ បានប្រើប្រាស់នៅក្នុងភូមិសង្កាត់ពួកគាត់មាន ការងាយស្រួលពិសេសក្មួយៗជាសិស្សានុសិស្សនិងកម្មករ កម្មការិនីធ្វើដំណើរទៅសាលានិងបងប្អូនកម្មករ កម្មការិនីគាត់ធ្វើដំណើរទៅបម្រើការងារតាមរោងចក្រសហគ្រាសនានាផងដែរ។
ឆ្លៀតនាឱកាសនោះឯកឧត្ដមហៀង សុខេងក៏បានចុះសំណេះសំណាលជាមួយបងប្អូនប្រជាជន រស់នៅទីនោះតាមខ្នងផ្ទះនិមួយៗនិងផ្ដល់សម្ភារៈសិក្សាដល់ ក្មួយៗសិស្សានុសិស្សដើម្បីបង្កើនភាពស្និទ្ធិស្នាលប្រកបដោយ បរិយាកាសរីករាយរវាងក្រុមការងារគណៈពង្រឹងមូលដ្ឋាន សង្កាត់ស្វាយរលំក្រុងតាខ្មៅជាមួយបងប្អូនប្រជាជន ពោលគឺសេចក្ដីសុខសប្បាយរបស់បងប្អូនគឺជាសេចក្ដីរបស់យើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង