ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងអប់រំ ជំរុញឱ្យយុវជនវ័យក្មេងៗ ធ្វើការស្រាវជ្រាវអំពីប្រវត្តិវិទ្យា និងភាសា របស់កម្ពុជា

46

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអប់រំ បានអះអាងថា យុវជនខ្មែរជំនាន់ក្រោយ មិនសូវឈ្វេងយល់ពីភាសាជាតិនោះ​ទេ​ គឺពួក​គេបា​នឈ្វេងយល់ភាសាអន្តរជាតិ ដូចជា បារាំង អង់គ្លេស វិញ ដូច្នេះ ខ្ញុំជំរុញឱ្យប្អូនធ្វើការសិក្សាស្រាវជ្រាវ ភាសាខ្មែរ ដែលសម្បូរបែបរបស់យើង។

ក្នុងសន្និសីទអន្តរជាតិ ស្តីពីភាសា វប្បធម៌ និងការអប់រំ នៅអាស៊ីអាគ្នេយ៍ អត្តសញ្ញាណ និងភាពសម្បូរបែប នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា យើងត្រូដឹងថា ដើម្បីដឹងអនាគតយើងត្រូវដឹងអំពីអតីត និងបច្ចុប្បន្ន។ ដូច្នេះភាសារបស់យើង គឺជាវប្បធម៌មួយដែលសម្បូរបែប ហើយភាសាខ្មែរ ដែលជាភាសាមួយមានប្រវត្តិយូរជាងភាសាមួយចំនួន នៃប្រទេសអឺរ៉ុបផងដែរ។ អីចឹងប្រទេស នៅអឺរ៉ុប ទើបមានភាសាផ្ទាល់ខ្លួនក្រោយខ្មែរនោះទេ។ យុវជនជំនាន់ក្រោយ មិនសូវឈ្វេងយល់ពីភាសាជាតិនោះទេ គឺពួកគេបានឈ្វេងយល់ភាសាអន្តរជាតិ (បារាំង អង់គ្លេស)វិញ។ ដូច្នេះខ្ញុំជំរុញឱ្យប្អូនធ្វើការសិក្សាស្រាវជ្រាវ ភាសាខ្មែរ ដែលសម្បូរបែបរបស់យើង។ យុវជនបើចង់ដឹងពីប្រវត្តិសាស្ត្រ អក្សរសាស្ត្រ អត្តសញ្ញាណជាតិខ្មែរ ត្រូវចេះភាសាបារំាង អង់គ្លេស ព្រោះថាសៀវភៅដែលអ្នកស្រាវជ្រាវមុនៗ គេសរសេរពីប្រវត្តិសាស្ត្រភាគច្រើន សរសេរជាភាសាបារំាង និងអង់គ្លេស។

លោករដ្ឋមន្រ្តី បានថ្លែងថា សន្និសីទថ្ងៃនេះ បានផ្តោតសំខាន់លើបញ្ហាអតីតកាល បច្ចុប្បន្ន និងអនាគតកាលផងដែរ ដើម្បីឱ្យយុវជនធ្វើការសិក្សាស្រាវជ្រាវ។ ខ្ញុំចង់ឱ្យយុវជនវ័យក្មេងៗរបស់យើងធ្វើការស្រាវជ្រាវអំពីប្រវត្តិវិទ្យា ហើយក៏ដូចជាភាសា របស់កម្ពុជា។ ខ្ញុំគិតថា ភារកិច្ចនេះ គឺធំធេងណាស់សម្រាប់យុវជនកម្ពុជា ដើម្បីលើកកម្ពស់ ការយល់ដឹងអំពីវប្បធម៌ អត្តសញ្ញាណជាតិ។ យើងក៏ត្រូវការផងដែរ គឺត្រូវធ្វើការស្រាវជ្រាវ ផ្នែកអន្តរជាតិផងដែរ។

លោក ហង់ ជួនណារ៉ុន បានលើកឡើងថា ការស្រាវជ្រាវនេះ យើងចង់ឱ្យកូនខ្មែររបស់យើងចេះដឹង និងចេះដោះស្រាយបញ្ហាអ្វីដែលកើតឡើង។ អ្វីដែលសំខាន់នោះ ភាសាបរទេស ក៏សំខាន់សម្រាប់យុវជន នៅពេលចាប់ផ្តើមសិក្សា ដល់ឧត្តមសិក្សា។ លោករដ្ឋមន្ត្រី បានថ្លែងថា យុវជនមិនត្រឹមតែធ្វើ ការស្រាវជ្រាវនោះទេ គឺត្រូវតែយល់ដឹងអំពីអតីតកាលនោះទេ តែត្រូវរៀបចំគម្រោងសម្រាប់ អនាគតផងដែរ ដើម្បីធ្វើការស្រាវជ្រាវបានល្អ។

លោកបញ្ជាក់ទៀតថា ខ្ញុំលើកទឹកចិត្តឱ្យប្អូនទាំងអស់គ្នាធ្វើការស្រាវជ្រាវ ហើយជាពិសេស នោះឈ្វេងយល់បន្ថែមទៀត នូវវប្បធម៌នូវសម័យភាវូបនីយកម្មនេះ គឺត្រូវចេះភាសាបរទេសឱ្យបានច្បាស់៕

អត្ថបទដែលជាប់ទាក់ទង