ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

52

ស្រុកកៀនស្វាយ៖នៅថ្ងៃទី១៦ខែតុលាឆ្នាំ២០១៩

នគរបាលបង្រ្កាបករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដោយឃាត់ខ្លួនជនសង្ស័យ៣នាក់

នៅចំណុចកើតហេតុ៖នៅក្នុងភូមិស្រែអំពិលឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្ដាល។

ជនសង្ស័យមានគ្នាចំនួន០៣នាក់

/ ឈ្មោះផលសុភណ្ឌ័ភេទប្រុសអាយុ២៥ឆ្នាំ(ខ្មែរ) មុខរបរមិនពិតប្រាកដមានទីលំនៅភូមិព្រែកដូងឃុំកំពង់ស្វាយស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)

/ ឈ្មោះជ័រសុជាតិ  ភេទប្រុសអាយុ២១ឆ្នាំ(ខ្មែរ) មុខរបរមិនពិតប្រាកដមានទីលំនៅភូមិព្រែកដូងឃុំកំពង់ស្វាយស្រុកកៀនស្វាយខេត្តកណ្ដាល(ឃាត់ខ្លួន)

/ឈ្មោះប៉ុនកុសល់ភេទប្រុសអាយុ២៣ឆ្នាំ(ខ្មែរ)មុខរបរមិនពិតប្រាកដមានស្រុកកំណើតភូមិស្ពានដែកឃុំឆ្លក់វៀស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងបច្ចុប្បន្នស្នាក់នៅភូមិព្រែកស្វាយ២ឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)

វត្ថុតាងចាប់យករួមមាន:

/-ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន១៦កញ្ចប់(តូច១៣នឹងធំ០៣កញ្ចប់)

/-ប្រអប់ជ័រ០២(ខ្មៅ០១ក្រហម០១)

/-សម្ភារៈវិចខ្ចប់នឹងប្រើប្រាស់មួយចំនួន

/-ដែកកេះហ្គាសចំនួន០៣

/-កន្រ្តៃ០១

/-កញ្ចប់បារីMEVIUSចំនួន០២

/-ទូរសព្ទ័ដៃម៉ាកOPPOចំនួន០៣គ្រឿង

/-ម៉ូតូចំនួន០២គ្រឿង(ម៉ាកណិច០១គ្រឿងនឹងសង់ប៊ុិច០១គ្រឿង)

សភាពនៃរឿងហេតុ៖

       នៅថ្ងៃទី១៦ខែតុលាឆ្នាំ២០១៩វេលាម៉ោង១៩និង៥០នាទី

កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាលសហការជាមួយកំលាំងផ្នែកប្រឆាំងបទល្មេីសគ្រឿងញៀនស្រុកកៀនស្វាយធ្វើការ

ល្បាតនៅក្នុងភូមិសាស្រ្ដឃុំឈើទាលក៏បានទទួលពត៍មានពីប្រជាពលរដ្ឋល្អថាមានអ្នកជួញដូរគ្រឿងញៀននៅចំនុចផ្ទះជាប់ប្រឡាយវរៈ១ស្ថិតនៅភូមិស្រែអំពិលក៏ឃើញជនសង្ស័យទាំងបីនាក់កំពុងឈរនៅមុខផ្ទះធ្វើការជួញដូរគ្រឿងញៀនភ្លាមនោះកំម្លាំងប៉ុស្តិ៍និងស្រុកបានដេញចាប់ធ្វើការឃាត់ខ្លួនហើយជនសង្ស័យក៏ក្រវែងគ្រឿងញៀនចោលទៅលើដីហើយកំលាំងយើងបានឆែកឆេឃើញមានម្សៅក្រាមសរថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ហើយក៏បានឃាត់ខ្លួនអ្នកទាំងបីនាក់នៅកន្លែងកើតហេតុរួចយកមកប៉ុស្តិ៍ឈើទាលសួរនាំអ្នកទាំងបីនៅមុខសមត្តកិច្ចបានសារភាពថា(ថ្នាំញៀនចំនួន១៦កញ្ចប់តូច១៣នឹងធំ០៣កញ្ចប់) ខាងលើនេះពិតជារបស់ខ្លួនពិតប្រាកដមែនដោយឈ្មោះផលសុភណ្ឌ័ភេទប្រុសបានទិញពីរមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ  អាយុ២៦ឆ្នាំខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិព្រែកថ្មីសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅរាជធានីភ្នំពេញក្នុងតំលៃ១០០០០០០រៀល(មួយលានរៀលកាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០១៩វេលាម៉ោង១២នឹង៣០នាទីដើម្បីយកមកលក់បន្តដោយក្នុងរយៈពេលបីថ្ងៃនេះលក់អស់ចំនួន៣០កញ្ចប់តូចក្នុង០១កញ្ចប់(តំលៃ៣០០០០មុឺនរៀលទៅបួនមុឺនរៀល)រួចក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។

  ក្រោយពីសួរនាំរួចកំលាំងសមត្ថកិច្ចក៍បញ្ចូនជនសង្សយ័ទាំងបីនាក់រួមទាំងវត្ថុតាងមកកាន់អធិការរដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង