ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប័ណ្ណសំគាល់ម្ចាស់អចលនវត្ថុ​ ចំនួន៦៥៧ប័ណ្ណបាន ផ្ដល់ជូនប្រជាពលរដ្ឋនៅភូមិខ្វា, សង្កាត់ដង្កោ

96

 

ភ្នំពេញ៖ប័ណ្ណសំគាល់ម្ចាស់អចលនវត្ថុចំនួន៦៥៧ប័ណ្ណ ត្រូវបានកម្មវិធីអនុវិស័យ និងរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ ផ្ដល់ជូនប្រជាពលរដ្ឋនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅក្នុងបរិវេណសាលាសង្កាត់ដង្កោ ។
មន្ត្រីរដ្ឋបាលខណ្ឌដង្កោបានឱ្យដឹងថា៖ការប្រគល់ប័ណ្ឌសំគាល់អចលនៈវត្ថុខាងលើនេះបន្ទាប់ពីក្រុមការងារបានចុះស្រង់ទិន្នន័យ និងវាស់វែងនាពេលកន្លងមក ហើយមានការចូលរួមពី លោក ប៊ិន. សូឈី អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងលោក នុត. ពុធដារ៉ា អភិបាលខណ្ឌដង្កោ ចូលរួមផងដែរ ។
ក្នុងឱកាសនោះលោកនុត ពុធដារ៉ា អភិបាលខណ្ឌបានផ្ដាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលទទួលបានប័ណ្ណសំគាល់ម្ចាស់អចលនៈវត្ថុខាងលើនេះត្រូវទុកដាក់និងរក្សាឱ្យបានល្អនិងគង់វង់ពីព្រោះប័ណ្ណសំគាល់អចលនៈវត្ថុនេះជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់បងប្អូនហើយសម្រាប់ប្រើប្រាស់នៅពេលខាងមុខ៕

 

អត្ថបទដែលជាប់ទាក់ទង